ការដូរមុនចូលឆ្នាំ!!! តើរាត្រីនេះ Juventus អាចក្លាយជា Real Madrid ទីពីរក្រោមថ្វីជើង Ajax ដែរឬទេ?

22916
  • ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទីមួយរបស់ទ្វីបអឺរ៉ុប UEFA Champions League បានបញ្ចប់ ២ គូររួចហើយកាលពីយប់មិញ ខណះនារាត្រីនេះមាន ២ គូរទៀត ដែល Juventus ប៉ះជាមួយ Ajax ចំណែកឯ Manchester United ទទួលក្រុមខ្លាំង FC Barcelona ។

    កាលពីយប់មិញការប្រកួតទាំង ២ គូរសុទ្ធសឺងតែមានក្រុមទទួលជ័យជម្នះទាំងអស់ ដោយក្រុមហងក្រហម Liverpool បំបាក់ក្រុមខ្លាំងរបស់ព័ទុយហ្គាល់ FC Porto ក្នុងលទ្ធផល ២ ទល់នឹង ០ ខណះក្រុមម្ចាស់ផ្ទះ Tottenham Hotspur យកឈ្នះក្រុមរួមលីគ Manchester City ទាំងលំបាក ១-០ ។ ខណះនារាត្រីនេះក្រុមខ្លាំងរបស់អ៊ីតាលី ក្លឹបសេះបង្កង់ Juventus ត្រូវហោះទៅជួបក្រុមខ្លាំងរបស់ហូឡង់ AFC Ajax ក្នុងជំនួបជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក្នុងកីឡដ្ឋាន Johan Cruijff Arena នាវេលាម៉ោង ២ៈ០០ នាទីយប់នេះម៉ោងនៅកម្ពុជា ខណះ Cristiano Ronaldo វិលត្រឡប់មកជួយក្រុមវិញបានហើយ បន្ទាប់ពីទទួលរងរបួស ។

    ចំណែកឯមួយគូរទៀត ក៏ជាគូរពិសេសផងដែរនោះគឺក្រុមកំពុងឡើងជើង បីសាចក្រហម Manchester United ត្រូវបើកទ្វាពហុកីឡដ្ឋាន Old Trafford ទទួលក្រុមយក្សរបស់អេស្ប៉ាញ FC Barcelona ក្នុងជំនួបជើងទីមួយនេះផងដែរ ដែលលេងនាវេលាម៉ោង ២ៈ០០ នាទីយប់ដូចគូរខាងលើដែរ ៕ សាកទាយលេងៗមើលថា តើក្រុមណាខ្លះអាចយកឈ្នះក្នុងជំនួបជើងទីមួយនារាត្រីនេះ?

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី