ស្គាល់ពូដូអត់!!! លោតចាក់អន្ទង់តែតបញ្ចូលទីដ៏អស្ចារ្យកាលពីយប់មិញ Ronaldo បំបែកកំណត់ត្រាខ្ទេចគ្មានសល់

5483

កំពូលកីឡាករ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus បានជាប់កំណត់ត្រាក្លាយអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្របខ័ណ្ឌ UEFA Champions League ដោយបង្ហាញខ្លួន ១៦១ លើក ស៊ុតបញ្ចូលទីបានចំនួន ១២៥ គ្រាប់ ។

ក្រៅពីរកគ្រាប់បានច្រើនជាងគេរបស់ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ ក៏ជាប់កំណត់ត្រាជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ( Assists ) បានជោគជ័យ ៣៩ ដង ច្រើនជាងគេ និងជាកីឡាករដែលបានលើកពានក្របខ័ណ្ឌ UEFA Champions League ចំនួន ៥ ដងច្រើនជាងគេផងដែរ ។

មួយគ្រាប់កាលពីយប់មិញដែលជាការលោតចាក់អន្ទង់តែតបញ្ជូលទីយ៉ាងអស្ចារ្យរបស់ Cristiano Ronaldo ពេលប៉ះជាមួយក្រុម Ajax ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយគឺជាការរកគ្រាប់បាល់គម្រប់ខួបទី ១២ ឆ្នាំ ដែល Ronaldo បានរកគ្រាប់បាល់លើកដំបូងនៅក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០០៧ និងគ្រាប់បាល់ទី ១២៥ នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ។ ក្រោយបញ្ចប់លទ្ធផលជើងទី ១ ក្នុងលទ្ធផលត្រឹម ១-១ ក្រុមទាំងពីរ នឹងជួបគ្នាម្ដងទៀតនៅថ្ងៃអង្គារទី ១៦ មេសា នៅទឹកដី អ៊ីតាលី វិញម្ដង ហើយអ្នកឈ្នះនឹងប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur ឬក្រុមមេឃខៀវ Manchester City សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

ដោយ៖ ពិទូ​

ប្រភព :
UEFA
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី