Idol ពូកែកំប្លែងណាស់!!! សុភ័ក្រ កុសុម៉ា លេងមួយក្បាច់នេះធ្វើឱ្យហ្វេនសើចចង់រហែកមាត់

30569
  • ពិធីការិនីដែលសម្បូរទៅដោយវោហាស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា ហាក់បីដូចជាឡើងកូដខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នាងត្រូវបានគេទទួលស្គាល់តាមរយៈសម្ដី និងកាយវិការដ៏កំប្លុកកំប្លែងទាំងក្នុង និងក្រៅឆាកផ្ទាល់តែម្ដង ។

    ក្រៅពីអាជីពជាពិធីការិនី កុសុម៉ា មានជំនាញជាច្រើនទៀតដូចជាតារាសម្ដែងបែបឈុតឆាកកំប្លែងតាមបណ្ដាខ្សែភាពយន្តទាំងរឿងភាគតាមទូរទស្សន៏ និងរោងកុននានាផងដែរ ។ អ្វីដែលសំខាន់់ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានធ្វើឱ្យបណ្ដាហ្វេនៗរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហោះនូវរូបភាពមួយសន្លឹកដែលរូបនាងផ្ទាល់បានតែងខ្លួនត្រាប់តាមតារាចម្រៀងបរទេសដ៏ល្បីនាង Rihanna ។

    លើសពីនេះ កុសុម៉ា បានសរសេរសារថា៖ ” មើលតាមការគួរ តើអ្នកណាយកស្ទាយ៍តាមអ្នកណាស្រីណាគាត់រៀនមួយខ្ញុំតាំងក្មេងតែបែកយូរដោយសារយាយគាត់ធានាគាត់ទៅនៅស្គន់ ហើយបានទៅអាមេរិចលូវជួបគាត់ម្តងទៀតគាត់យកស្ទាយ៍តាមអូនបណ្តោយ ” ។

    តាមន័យនេះនាងចង់ថានាង Rihanna ដែលជាតារាល្បីទូទាំងពិភពលោក យកស្ទាយ៍ធ្វើខ្លួនតាមនាងទៅវិញជាហេតុធ្វើឱ្យមហាជនឃើញហើយទប់សំណើចចំពោះអ្វីដែលពួកគេបានឃើញមិនបាន ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី