ទំនើបហួស!!! វៀតណាម នឹងមានសេវាកម្មហៅ ឧទ្ធម្ភាគចក្រ ជិះដូចឡានតាក់ស៊ី និងម៉ូតូ ដែរ

35532
  • ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន FastGo បានបន្ថែមមធ្យោបាយថ្មីមួយទៀតដល់អតិថិជនអាចហៅ ឧទ្ធម្ភាគចក្រ ជិះដូចឡានតាក់ស៊ី និងម៉ូតូ កង់បី ចឹងដែរ នឹងបើកឱ្យដំណើរការចាប់ពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ នេះតទៅ ។

    នាយកប្រតិបត្តិ FastGo លោក Nguyen Huu Tuat បានប្រាប់សារព័ត៌មាន VnExpress ឱ្យដឹងថាសេវា FastSky នឹងចាប់ផ្ដើមបើកដំណើរការឆាប់ៗនេះ ។ ឧទ្ធម្ភាគចក្រនេះអាចដឹកអ្នកដំណើរបាន ១២ នាក់រួមជាមួយនឹងភីឡុតផងដោយចាប់ផ្តើមឆ្លងកាត់ពីទីក្រុងហាណួយ ទៅភាគខាងជើងកាត់ទន្លេក្រហម និងហាឡុងបេ នៅភាគឦសានប្រទេសវៀតណាម ។

    នៅក្នុងកញ្ចប់សេវា SkyTour ក៏មានផ្នែក SkyWedding ទទួលផ្នែកថតអាពាហ៍ពិពាហ៍ជាមុនរួមនឹងសេវាសង្គ្រោះបន្ទាន់ SkySOS ដែលឧទ្ធម្ភាគចក្រនឹងចុះចតបាននៅលើអគារខ្ពស់ៗដើម្បីសង្គ្រោះអ្នកជួបបញ្ហាបន្ទាន់ផងដែរ ។ ចំពោះតម្លៃតាមផ្នែកនៃសេវាទាំងនោះត្រូវបែងចែកតូចៗទៀតដោយតម្លៃចាប់ផ្តើមត្រូវចំណាយ ២,៥ លានដុងប្រមាណជា ១០៧ ដុល្លារ ។ លោកក៏បានបន្ថែមទៀតថា យើងនឹងផ្ដល់ជូនកញ្ចប់ប្រភេទកណ្ដាល ( Premuim Service ) សម្រាប់អ្នកធ្វើអាជីវកម្មនានាដែលចង់ផ្ដល់ឱកាសឱ្យគ្រប់គ្នាបានសាកជិះឧទ្ធម្ភាគចក្រ លើអាកាសឱ្យបានម្ដងក្នុងជីវិត ។ ចំណែកឯ FastGo នឹងផ្ដល់ជូនដំណោះស្រាយផ្នែកបច្ចេកវិទ្យាដូចជាកម្មវិធីទូរសព្ទសម្រាប់ទំនាក់ទំនងជាដៃគូរវាង ភីឡុត និងអ្នកចង់ហៅឧទ្ធម្ភាគចក្រហោះ ក្នុងប្រទេសវៀតណាម ។

    សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន FastGo បានចាប់ផ្តើមចេញមុខកាលពីខែ មិថុនា ឆ្នាំ ២០១៨ ក្រោយពេលប៉ុន្មានខែដែល Uber ប្រកាសដកខ្លួនចេញពីអាស៊ី-អាគ្នេយ៍ ។ FastGo ក៏ជាផ្នែកមួយនៃក្រុមហ៊ុន Start-Up មួយឈ្មោះ NextTech Group ពង្រីកខ្លួនដល់ទីផ្សារប្រទេសភូមា កាលពីខែ ឆ្នូ ឆ្នាំ ២០១៨ ។ FastGo មាន ភីឡុត សរុបចំនួន ៦០,០០០ នាក់ក្នុងបញ្ជីដែលនឹងប្រែក្លាយជាសេវាកម្មលើមធ្យោបាយធ្វើដំណើរដ៏ពេញនិយមទី ២ បន្ទាប់ពី Grab ។ បន្ថែមលើនេះទៀតក្រុមហ៊ុនក៏គ្រោងនឹងដំណើរការនៅប្រទេសសឹង្ហបុរី នឹងបណ្តាប្រទសចំនួន 5 ទៀតក្នុងតំបន់អាស៊ានដូចជា ឥណ្ឌូនេស៊ី និង ហ្វីលីពីន នៅដំណាច់ឆ្នាំ ២០១៩ នេះ ផងដែរ ៕

    ដោយ៖ បូណា

    ប្រភព :
    vnexpress
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី