ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមហ៊ុនចិនចំនួន ១២ ដាក់ទុនវិនិយោគដែលមានតម្លៃសរុបជាង ៩ ពាន់លានដុល្លា

31124
  • ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុនចិនចំនួន ១២ នឹងមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយជ្រើសយកខេត្ត កំពង់ស្ពឺ ធ្វើជាទីតាំងសម្រាប់បង្កើតជារោងចក្រដែលអាចបង្កើតការងារដល់កម្មករប្រមាណជាង ១២ ម៉ឺននាក់ ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា កាលពីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនទាំង ១២ នោះរួមមាន៖

    ១/ ក្រុមហ៊ុន Speedy Global កាត់ដេរសម្លៀកបំពាក់ត្រូវការកម្លាំងពលកម្មសរុប ៨០០០ នាក់ព្រមទាំងដាក់ស្លាក ( Logo ) លើអាវខាងមុខថាកម្ពុជានិងកំពង់ស្ពឺ ដើម្បីនាំចេញទៅ សហគមន៍អឺរ៉ុប ។

    ២/ ក្រុមហ៊ុនផលិតតំណាប់ផ្លែឈើ

    ៣/ ក្រុមហ៊ុនផលិតស្លាកសញ្ញាសម្លៀកបំពាក់

    ៤/ ក្រុមហ៊ុនអចលនទ្រព្យ

    ក្រុមហ៊ុនទាំង ៣ (លេខ ២ ដល់លេខ ៤) ដំឡើងតែមួយកន្លែង ហើយត្រូវការកម្លាំងពលកម្មសរុប ២៤ ០០០ នាក់ ។

    ៥/ ក្រុមហ៊ុនទូរស័ព្ទ OPPO និងក្រុមហ៊ុនទូរស័ព្ទ VIVO (ទាំងពីរក្រុមហ៊ុននេះត្រូវសាងសង់អគារកម្ពស់ ១០០ ម៉ែត្រទៅ ២០០ ម៉ែត្រ ) ។

    ៦/ ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេងត្រូវការកម្លាំងពលកម្ម ៩០០០ នាក់ ។

    ៧/ ក្រុមហ៊ុន ហ្វីចូវ នៅក្រុងហ្វីចូវ ផលិតអាវចាក់ត្រូវការកម្មករសរុប ១៥០០០ នាក់ ។ ក្រុមហ៊ុននេះនឹងទៅដំឡើងនៅខេត្តកំពង់ស្ពឺ ហើយយកម៉ាស៊ីនស្វ័យប្រវត្តិចំនួន ១០០០ គ្រឿងដែលមានតម្លៃប្រមាណ ៣៥០០ លានដុល្លារ ។

    ៨/ អគារពាណិជ្ជកម្មនៅក្រុងច្បារមនដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៥០០ លានដុល្លារ ។

    ៩/ ក្រុមហ៊ុន ហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែរូតដែលកំពុងដំណើរការនៅក្នុងក្រុងច្បារមននឹងពង្រីកទីតាំងមួយកន្លែងទៀតនៅក្នុងខេត្តកំពង់ស្ពឺ ដដែល ។ ផលិតផលនេះនាំចេញទៅសហគមន៍អឺរ៉ុបនិងអាមេរិក ។

    ១០/ ក្រុមហ៊ុនផលិតស្បែកជើង

    ១១/ ក្រុមហ៊ុនផលិតកាបូប

    ១២/ ក្រុមហ៊ុនផលិតឈុតរាត្រី

    លោក វ៉ី សំណាង បានបន្តថាក្រុមហ៊ុនចំនួន ១២ ប្រើប្រាស់កម្លាំងពលកម្មសរុបជាង ១២ ម៉ឺននាក់ និងប្រើប្រាស់ទុនវិនិយោគប្រមាណជាង ៩ ពាន់លានដុល្លារ ។ អ្នកដែលបញ្ជារទិញមាន អាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុប បានទាមទារលក្ខខណ្ឌឱ្យផលិតចេញពីខេត្តកំពង់ស្ពឺតែម្តង ។ លោកបន្តទៀតថាទាំងនេះគឺកើតចេញពីការខិតខំប្រឹងប្រែង និងទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី