
តារាចម្រៀងដ៏ល្បីរបស់អាមេរិក Justin Bieber ធ្លាប់បានប្រកាសពីការផ្អាកខ្លួនពីវិស័យតន្ត្រីមួយរយៈដើម្បីផ្ដោតលើការព្យាបាលជំងឺផ្លូវចិត្តរបស់លោក ។
ទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្របែរជាទទួលបានការភ្ញាក់ផ្អើលក្រោយសារព័ត៌មាន TMZ បានបញ្ជាក់ថាតារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះកំពុងត្រៀមចេញបទចម្រៀងថ្មីនៅសប្ដាហ៍ក្រោយនេះដែលសហការច្រៀងរួមគ្នាជាមួយតារារ៉េប Lil Dicky ។
កាលពីថ្ងៃទី ៩ ខែមេសា កន្លងទៅនេះ Lil Dicky បានប្រកាសលើបណ្ដាញសង្គម Twitter របស់លោកថា លោកនឹងបញ្ចេញបទចម្រៀងនិងវីដេអូថ្មីនៅសប្ដាហ៍ក្រោយនេះ ហើយសាររបស់លោកក៏ត្រូវបានចែករំលែកដោយ Justin Bieber ផងដែរ។ ហើយនេះក៏ជាចម្រៀងលើកដំបូងដែរគិតតាំងពីលោកបញ្ចេញបទ ” No brainer ” ដែលច្រៀងរួមគ្នាជាមួយ DJ Khaled, Quavo និង Chance Rapper មក ៕
ដោយ៖ នីតា