ស្ថាបនិក Wikileaks លោក Julian Assange ត្រូវបានប៉ូលិសចាប់ខ្លួនហើយ បន្ទាប់ពីរត់គេចជិត ៧ ឆ្នាំ

8591
  • លោក Julian Assange ស្ថាបនិក Wikileaks ដែលបានចេញផ្សាយអត្ថបទសម្ងាត់ធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះត្រូវបានចាប់ខ្លួនហើយនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នេះ បន្ទាប់ពីលោកត្រូវបានដកសុំសិទ្ធិជ្រកកោនពីស្ថានទូតអេក្វាទ័រនៅក្រុងឡុងដ៏ប្រទេសអង់គ្លេស ។ លោករស់នៅក្នុងក្រុងនេះស្ទើរជិត ៧ ឆ្នាំមកហើយ ។

    ប៉ូលិសក្រុងឡុងដ៏បានថ្លែងថាលោក Julian Assange ត្រូវបានចាប់ខ្លួននៅស្ថានទូតនេះតាមដីការរបស់តុលាការកាលពីឆ្នាំ ២០១២ ដោយសារលោកបានខកខានមិនបង្ហាញខ្លួននៅតុលាការ ។ ក្រសួងយុត្តិធម៌អាមេរិកបានធ្វើការចោទប្រកាន់លោក Assange ដែលមានអាយុ ៤៧ ឆ្នាំនេះពាក់ព័ន្ធនឹងការចេញផ្សាយឯកសារសម្ងាត់របស់អាមេរិកកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ។ លោកត្រូវបានសង្ស័យពាក់ព័ន្ធនឹងការជួយដល់រុស្ស៊ីក្នុងការជ្រៀតជ្រែកនូវការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ។ ក្រៅពីរឿងបោះឆ្នោតនេះគេហទំព័ររបស់លោកក៏បានទម្លាយឯកសារសម្ងាត់របស់អាមេរិកផ្សេងទៀតដែរដូចជាសង្គ្រាម, ក្រុមហ៊ុន Google , ប្រេង រួមទំាងការធ្វើចារកិច្ចទ្រង់ទ្រាយធំនៃបណ្ដាប្រទេសមួយចំនួន ។

    លោកបានសុំសិទ្ធិជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រកាលពីខែ មិថុនា ឆ្នាំ ២០១២ ដើម្បីចៀសវាងការកាត់ទោសរបស់តុលាការ ស៊ុយអែត ដែលបានចោទប្រកាន់លោកពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ ។ លោកបានច្រានចោលការចោទប្រកាន់នេះហើយថាស៊ុយអែតមានបំណងបញ្ជូនលោកទៅអាមេរិក ៕

    ដោយ៖ សំណាង

    ប្រភព :
    Cnet
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី