តិចច្រលំថា Messi និង Ronaldo ជាកីឡាកររកចំណូលច្រើនបំផុតនៅលើលោក គឺជាកីឡាកររូបនេះទេ

7740

ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ ២០១៨ ឈ្មោះរបស់កីឡាករប្រដាល់ Floyd Mayweather បានឈរនៅលើកំពូលតារាង តាមពីក្រោយដោយកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo ។

ស្ដេចប្រដាល់ Floyd Mayweather រកចំណូលបានសរុប ២៨៥ លានដុល្លារក្នុងឆ្នាំ ២០១៨ ( គិតពីពាក់កណ្ដាលឆ្នាំ ២០១៧ ដល់ពាក់កណ្ដាលឆ្នាំ ២០១៨ ) ដែលមួយផ្នែកធំបានមកពីការប្រកួតជាមួយកីឡាករប្រដាល់ Conor McGregor កាលពីខែ សីហា ឆ្នាំ ២០១៧ ។ លេខរៀងបន្ទាប់ពីកីឡាករប្រដាល់អាមេរិករូបនេះគឺកីឡាករបាល់ទាត់ខ្សែប្រយុទ្ធ Lionel Messi ដែលរកចំណូលបាន ១១១ លានដុល្លារ និងកីឡាករ Cristiano Ronaldo ដែលរកបាន ១០៨ លានដុល្លារ ។

កីឡាករផ្សេងៗទៀតដែលមានចំណូលខ្ពស់លើពិភពលោកមានដូចជា Conor McGregor ( ៩៩ លានដុល្លារ ), Neymar ( ៩០ លានដុល្លារ ), កីឡាករ LeBron James ( ៨៥,៥ លានដុល្លារ ) , កីឡាករ Roger Federer ( ៧៧,២ លានដុល្លារ ) និងកីឡាករ Stephen Curry ( ៧៦,៩ លានដុល្លារ ) ជាដើម ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលរកចំណូលខ្ពស់បំផុត៖

 

ដោយ៖ ពិទូ

ប្រភព :
forbes
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី