អ្នកជំនាញ IT នៅវៀតណាម ចង់ប្ដូរទៅធ្វើការងារផ្សេងវិញ ព្រោះទទួលបានប្រាក់ខែតិចពេក

11551
  • អ្នកជំនាញផ្នែកបច្ចេកវិទ្យានៅប្រទេសវៀតណាមលើស ៦០% ចង់ផ្លាស់ប្ដូរការងាររបស់ខ្លួន បន្ទាប់ពីរយៈពេល ៦ ខែក្រោយចប់ដំណាក់កាលសាកល្បង ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីខែ មីនា ឆ្នាំ ២០១៩ ដោយការសែត VietnamWorks ។

    ប្រភពដដែលបានឱ្យដឹងថាក្រោយពេលធ្វើការចុះស្ទង់មតិផ្ទាល់តាមរយៈសំណួរ ៩ ខុសគ្នាពេលបានចម្លើយមកគឺក្នុងចំណោមបុគ្គលិកពេញសិទ្ធ ១០០ នាក់ មាន ៤ នាក់ដែលចង់ប្ដូរការងារទៅជំនាញផ្សេងវិញ ព្រោះតែរឿងប្រាក់ខែតិចពេក ។ ចម្លើយដ៏ចាក់ដោតមួយគឺអ្នកបច្ចេកវិទ្យាវៀតណាម ៤៧,៥% ចង់បានប្រាក់ខែស្ថិតចន្លោះពី ៣០០ ទៅ ១,០០០ ដុល្លារ ។

    ដោយឡែកសំនួរផ្សេងទៀតដូចជាចង់ឡើងជាបុគ្គលិកពេញសិទ្ធ (១៥,៧%) ចង់ធ្វើការក្នុងបរិយាកាសបែបថ្មី (១០%) ចង់ប្ដូរ អាជីព (៨,១%) ចង់ទទួលបានអត្ថប្រយោជន៍ប្រសើរជាងមុន (៥,២%) ការងារគួរឱ្យធុញ (៣,៩%) សប្បាយចិត្តធ្វើការជាមួយមេ (៣,៦%) កន្លែងធ្វើការឆ្ងាយពេក (២,៣%) ចង់ឡើងប្រាក់ខែ (១,៦%) ។ ជាឧទាហរណ៍អ្នកជំនាញអភិវឌ្ឍន៍កម្មវិធីតំណែងត្រឹម (អ្នកអភិវឌ្ឍន៍ជាន់ខ្ពស់) នៅទីក្រុងហាណូយ ទទួលបានប្រាក់ខែត្រឹមតែ ១,០៩៨ ដុល្លារប៉ុណ្ណោះ ខណៈដែលការរំពឹងទុក របស់ពួកគេថានឹងអាចទទួលបាន ១,៥៦៣ ដុល្លារក្នុងមួយខែ ។ ចំណែកតួនាទីជាអ្នកគ្រប់គ្រងផ្នែក IT ទទួលបានត្រឹម ១,៥៥០ ដុល្លារ ខណៈដែលការរំពឹងទុករបស់ពួកគេថានឹងអាចទទួលបាន ២,៦២៥ ដុល្លារក្នុងមួយខែ ។

    រីឯសំណួរពាក់ព័ន្ធនឹងប្រាក់លើកទឹកចិត្តមានអ្នកមិនពេញចិត្ត ២៨,៩% និង ២៥% ក្នុងចំណោមបុគ្គលិក ១,០០០ នាក់ និយាយថាប្រភេទប្រាក់លើកទឹកចិត្តដែលផ្ដល់ឱ្យនោះមិនសមទំនង (មិនគ្រប់គ្រាន់) ។ ខណះនាយកប្រតិបត្តិ Navigos Group បាននិយាយថា៖ ” យើងជឿជាក់ថារឿងប្រាក់ខែ និងប្រាក់លើកទឹកចិត្ត នឹងបន្ថែមជូនបុគ្គលិកណាដែលខិតខំធ្វើការ នឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនជាប្រចាំមិនមែនចង់បានតែប្រាក់ខែតែធ្វើការងារគ្មានលទ្ធផលប្រសើរជាងមុននោះទេ ” ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី