លង់បាត់!!! Samsung ប្រកាសចេញ Galaxy A80 ជាផ្លូវការ បំពាក់កាមេរ៉ាបង្វិលមុខក្រោយឡូយកប់

21689
  • ក្រុមហ៊ុន Samsung បានចេញផ្សាយស្មាតហ្វូនត្រកូល Galaxy A80 ជាផ្លូវការហើយ ដោយផ្លាស់ប្តូររចនាបថថ្មីមួយទំហឹងទាំងផ្នែកអេក្រង់និងកាមេរ៉ា ។ ចំណុចរសើបត្រង់ការបំពាក់អេក្រង់ពេញ New Infinity Display និងកាមេរ៉ាបង្វិលមុខក្រោយធ្លាប់លេចក្នុងចចាមអារ៉ាមកាលពីសព្វមួយដង ។

    កាមេរ៉ា Pop-up លើ A80 មានផ្ទុកកាមេរ៉ាមុខក្រោយលើទីតាំងតែមួយដោយកាមេរ៉ាក្រោយ ៣ គ្រាប់មានមួយ 48MP f/2.0 មួយគ្រាប់ទៀតប្រភេទ Ultrawide ទំហំ 8MP f/2.2 និងគ្រាប់ទីបីជា ToF Sensor ខណៈកាមេរ៉ាមុខឈរលើទីតាំងតែមួយបែបនេះពុំមានបន្សល់ស្នាមឆកណាមួយលើអេក្រង់ លាតស្មើទំហំ ៦,៧ អ៊ីញកម្រិត FHD + ( ១ ០៨០ x២ ៤០០ ភីកសែល ) ប្រភេទ Super AMOLED ។

    ទម្រង់រចនាបថកាមេរ៉ាបង្វិលបែបនេះធ្លាប់មានដំបូងបង្អស់លើ Oppo N1 ស៊េរីឆ្នាំ ២០១៤ ប៉ុន្តែមិនទំនើបខ្លាំងដូចសេរ៊ី A80 នេះទេ ។ ក្រឡេកទៅមើលថាមពលថ្មធុនខ្ពស់ត្រកូល A មួយនេះមានទំហំ ៣ ៧០០mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង ២៥ វ៉ាត់ ដោយមាន RAM ទំហំ 8GB និងអង្គផ្ទុក 128GB គាំទ្រមុខងារស្កេនខ្ចៅដៃលើអេក្រង់ ។

    ដោយមិនទាន់បញ្ជាក់តម្លៃលក់ Galaxy A80 ក៏នឹងចេញលក់ក្នុងអំឡុងថ្ងៃទី ២៩ ខែ ឧសភា ស្របពេល A70 របស់ Galaxy នឹងលេចមុខលើទីផ្សារនាថ្ងៃទី ២៦ ខែ មេសា ខាងមុខនេះ ។ នេះជាពីរម៉ូឌែលថ្មីទៀតបន្ទាប់ពីក្រុមហ៊ុន Samsung បានប្រកាសម៉ូឌែលជាច្រើនមានតាំងពី A10 / A20 / A30 និង A50 ៕

    ទស្សនាទាំងអស់គ្នា៖

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី