ឆ្នាំនេះ Bella គ្រងជាទេវតាទទួលសង្ក្រាន្តឆ្នាំថ្មី ខណះអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ល្អឥខ្ចោះរបស់នាង

28867
  • តារាសម្តែងស្រីល្បីឈ្មោះគឺកញ្ញា Bella Ranee ដែលលោកអ្នកតែងតែឃើញវត្តមានរបស់នាងនៅក្នុងខ្សែភាពយន្តភាគល្បីនានា ហើយនាងក៏ជាតារាស្រីដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្នផងដែរ ។

    ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៩ នេះ Bella បានគ្រងតំណែងជាទេវតាព្រះនាម«ធុង្សៈទេវី»សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីថៃខាងមុខនេះ ។ ដោយតារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយគ្រឿងប្រដាប់ដ៏ប្រណីត ។

    សូមរំលឹកផងដែរថា ជារៀងរាល់ឆ្នាំតែងតែមានតារាស្រីល្បីឈ្មោះផ្សេងៗដែលបានតែងខ្លួនជាទេវតាទៅតាមឆ្នាំនីមួយៗ ហើយពួកគេថែមទាំងទទួលបានការបញ្ចេញមតិយោបល់ការយល់ឃើញផ្សេងៗគ្នាពីគាំទ្រមានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត ។ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញគឺ Bella ទទួលបានការចាប់អារម្មណ៍ និងការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រនូវរូបសម្រស់ដ៏ស្រស់ស្អាត និងកាយវិការដ៏ទន់ភ្លន់ពេលគ្រងឈុតជាទេវតារបស់នាងដែលមើលទៅពិតជាសាកសមខ្លាំងណាស់ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី