រដ្ឋាភិបាលនេប៉ាល់ សម្រេចបិទហ្គេម PUBG ចោល បន្ទាប់ពីប្រជាជនវក់នឹងហ្គេមនេះឡើងភ្លេចបាយ

36378
  • អាជ្ញាធរនិងអាណាព្យាបាលក្នុងប្រទេស នេប៉ាល់ បានព្រួយបារម្ភជាខ្លាំងថាក្មេងៗ និងយុវវ័យ អាចញៀននឹងហ្គេម PUBG ខ្លាំងដោយហេតុនេះហើយ រដ្ឋាភិបាលសម្រេចបិទហ្គេម PUBG ដែលបានធ្វើឡើងជាផ្លូវការក្នុងប្រទេសនេះ ។

    ក្រោមសំណើរបស់សហព័ន្ធស៊ើបអង្កេតរបស់ប្រទេស នេប៉ាល់ អាជ្ញាធរទូរគមនាគមន៍របស់នេប៉ាល់បានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់ សេវាអ៊ីនធឺណិត, ក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុន Network ឱ្យបិទការតភ្ជាប់ជាមួយហ្គេម PUBG នេះ ។

    ក្រៅពី នេប៉ាល់ ប្រទេសឥណ្ឌា ក៏ព្រួយបារម្ភពីក្មេងៗទាក់ទងនឹងការលេងហ្គេមនេះផងដែរ ។ រដ្ឋ ហ្គូចារ៉ាត ក្នុងប្រទេសឥណ្ឌា បានហាមមិនឱ្យមានការលេងហ្គេមបាញ់ប្រហារនេះ ហើយមានមនុស្សច្រើននាក់បានចាប់ខ្លួនដោយសារលេងហ្គេមដែលស្ថិតក្រោមការហាមឃាត់នេះ ខណះនៅកម្ពុជាយើងក៏មានអ្នកវក់ហ្គេម PUBG នេះមិនធម្មតាដែរ ៕

    ដោយ៖ បូណា

    ប្រភព :
    engadget
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី