
គេហទំព័រ Statista បានបង្ហាញស្ថិតិប្រទេសដែលមានចំនួនប្រជាជនប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះក៏មានប្រទេស នៅអាស៊ានមួយផងដែរគឺ ឥណ្ឌូណេស៊ី ។
ប្រទេសទាំង ១០ នោះមានដូចខាងក្រោម៖
១/ ចិន៖ មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជាង ៨០៤,៥ លាននាក់ក្នុងចំណោមប្រជាជន ១,៤០០ លាននាក់ ។
២/ ឥណ្ឌា៖ មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជាង ៤៨៣ លាននាក់ក្នុងចំណោមប្រជាជន ១,៣០០ លាននាក់ ។
៣/ សហរដ្ឋអាមេរិក៖ មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជាង ២៧៤,៩ លាននាក់ក្នុងចំណោមប្រជាជន ៣២៤ លាននាក់ ។
៤/ ប្រេស៊ីល៖ មានអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ១៣៨,៤ លាននាក់ក្នុងចំណោមប្រជាជន ២០៩ លាននាក់ ។
៥/ ប្រទេសជប៉ុន៖ មានប្រជាជនសរុបជាង ១១៧,៦ លាននាក់ក្នុងចំណោមប្រជាជន ១២៧ លាននាក់ ។
៦/ ប្រទេសរុស្ស៊ី៖ មានអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ១១៦,៩ លាននាក់ក្នុងចំណោមប្រជាជន ១៤៣ លាននាក់ ។
៧ / ឥណ្ឌូនេស៊ី៖ មានចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ៩៥,២ លាននាក់ក្នុងចំណោមប្រជាជន ២៦៣ លាននាក់ ។
៨/ នីហ្សេរីយ៉ា៖ មានអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ៩២,៣ លាននាក់ក្នុងចំណោមប្រជាជន ១៩០ លាននាក់ ។
៩/ ម៉ិកស៊ិកូ៖ មានអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ៨៦,១៣ លាននាក់ក្នុងចំណោមប្រជាជន ១២៩ លាននាក់ ។
១០/ អាល្លឺម៉ង់៖ មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជាង ៧៧ លាននាក់នៃប្រជាជនមានចំនួន ៨២ លាននាក់ ៕
ដោយ៖ សំណាង