Ronaldo ៖ កូនប្រឹងណាស់ប្រកួតនេះ ប៉ុន្តែកូនមិនអាចធ្វើឱ្យមានអព្ភូតហេតុកើតឡើងបាន កូនសុំទោស

12180
  • អ្នកស្រី Dolores Aveiro ម្ដាយរបស់កីឡាករ Cristiano Ronaldo បានបង្ហាញសម្ដីរបស់កូនប្រុសខ្លួន ក្រោយពីមិនអាចជួយ Juventus ឱ្យឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតដណ្ដើមពានរង្វាន់ UEFA Champions League បាន ។

    ក្លឹបសេះបង្កង់ Juventus បានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងហូឡង់ Ajax ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២ ក្នុងវគ្គ ៨ ក្រុមចុងក្រោយ Champions League ។ ក្រោយពីមិនអាចជួយក្រុមឡើងវគ្គបន្ដបាននេះហើយកីឡាករ Cristiano Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ព្រោះនេះជាឆ្នាំដំបូងក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះដែលរូបគេមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ។

    អ្នកស្រី Dolores Aveiro ដែលជាម្ដាយបង្កើតរបស់កីឡាករ Ronaldo បាននិយាយក្រោយចប់ការប្រកួតនោះថា៖ ” កូនប្រុសខ្ញុំបានដើរមកមុខខ្ញុំ ក្រោយចប់ការប្រកួតជាមួយទឹកមុខស្រពោននិងអោនមុខចុះ ។ គាត់ពិបាកចិត្តខ្លាំង ព្រោះមិនអាចជួយក្រុមឡើងវគ្គបន្ដបាន គាត់បានប្រាប់ខ្ញុំថា កូនប្រឹងប្រែងខ្លាំងណាស់ប្រកួតនេះ ប៉ុន្តែកូនមិនអាចធ្វើឱ្យមានអព្ភូតហេតុកើតឡើងបាន … ម៉ែកូនសុំទោសផង ” ៕

    ដោយ៖ តារា

    ប្រភព :
    dailypost
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី