ចូលឆ្នាំថ្មីនេះ ករុណា ពេជ្រ ទិញការដូរថយន្តស៊េរីទំនើបជូនខ្លួនឯង តម្លៃជាង ២០ ម៉ឺនដុល្លារ

9932

ក្រោយពីចូលឆ្នាំថ្មីរួចសិល្បកររំលេចសមិទ្ធផលថ្មីបន្តបន្ទាប់ក្នុងនោះលោក ករុណា ពេជ្រ ក៏ឡើងស៊េរីរថយន្តថ្មីដ៏ប្រណិតមួយគ្រឿងដែលមានតម្លៃដល់ទៅជាង ២០ ម៉ឺនដុល្លារអាមេរិកឯណោះ ។

រថយន្តថ្មីរបស់អតីតអ្នកចាត់ការផលិតកម្មថោនរូបនេះគឺម៉ាក Lexus ស៊េរីឆ្នាំ ២០១៩ ដែលលោក ករុណា ពេជ្រ ទើបបានបើកបង្ហាញនៅមុននេះ ។ លោកបានថ្លែងថា៖ ” សួស្ដីឆ្នាំថ្មីហេងហេង … ទម្រាំតស៊ូដណ្ដឹងយកអូនបានមិនងាយទេព្រោះថ្លៃទឹកដោះអូនច្រើនពេក …. មួយចំណែកសម្រាប់ប៉ា ..មួយចំណែកសម្រាប់គ្រួសារ .. មួយចំណែកនេះដើម្បីខ្លួនឯង … ប្រសិនបើប៉ាដឹងខ្លួនចងចាំវិញមិនដឹងបានសប្បាយចិត្តញញឹមយ៉ាងណាទេ ” ។

ប្រិយមិត្តអ្នកគាំទ្រលោកជាច្រើនបានសាទរចំពោះសមិទ្ធផលក្នុងឆ្នាំថ្មីនេះបន្ទាប់ពីគេបានដឹងថាយូរមកហើយលោករវល់តែនឹង ការមើលថែអ្នកមានគុណកំពុងមានជំងឺធ្ងន់ធ្ងរពុំសូវមានពេលគិតគូរពីខ្លួនឯងឡើយ ។ ចំពោះតម្លៃ ករុណា ពេជ្រ សុំមិនបញ្ចេញនូវតម្លៃពិតប្រាកដឡើយដោយគ្រាន់តែបង្ហាញថាជាតួលេខមួយដ៏ខ្ពស់ប៉ុណ្ណោះ ។

នៅមុនប្ដូរមកស៊េរីរថយន្ត Lexus 570 ស៊េរីឆ្នាំ ២០១៩ នេះលោក ករុណា ពេជ្រ បញ្ជាក់ថា រថយន្តចាស់របស់លោកក៏ស៊េរីរថយន្ត Lexus ដែរ ប៉ុន្តែស៊េរីទាបជាងគឺឆ្នាំ ២០១០ ។ រថយន្តថ្មីនេះលោកទិញទុកជាអំណោយសម្រាប់ខ្លួនឯងនាឆ្នាំថ្មីនេះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី