បណ្ដាញសង្គមយក្ស Facebook កំពុងសម្ងំបង្កើតបច្ចេកវិទ្យាសំឡេងដ៏ទំនើបមួយផ្ទាល់ខ្លួន

5520

ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ត្រូវបានគេទម្លាយឱ្យដឹងថាកំពុងសម្ងំបង្កើតបច្ចេកវិទ្យាជំនួយការសំឡេង (AI digital voice assistant ) ផ្ទាល់ខ្លួន ។ មុខងារថ្មីនេះអាចនឹងចូលមកជំនួសឱ្យមុខងារសំឡេង M suggestions ដែលបានប្រកាសបិទកាលពីពេលដើមឆ្នាំ ២០១៨ ក្រោយមិនទទួលបានជោគជ័យ ។ នេះយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយ ។

មុខងារសំឡេងឆ្លាតវៃនេះនៅមិនទាន់ចេញរូបរាងនៅឡើយទេ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ។ យ៉ាងណាមិញវាអាចនឹងសម្រាប់ប្រើលើមុខងារជាច្រើនលើហ្វេសប៊ុកដូចជា Messenger និងចំណែកធំជាងគេគឺលើ Facebook PORTAL និង Oculus products ។

ហ្វេសប៊ុក ក៏បានបញ្ជាក់ដែរថា មុខងារសំឡេងឆ្លាតវៃថ្មីនេះវាជាទម្រង់មួយផ្សេងអាចនឹងមិនមែនជាគូប្រជែងរបស់ Google Assistant ឬ Alexa នោះ ទេ ៕

ដោយ៖ បូណា

ប្រភព :
theverge
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី