Sony ត្រៀមចេញម៉ាស៊ីនហ្គេម PlayStation 5 នៅឆ្នាំក្រោយក្នុងតម្លៃ ៤៩៩ ដុល្លារ

16250
  • ក្រោយចេញផ្សាយហ្គេម PlayStation 4 Slim និង PlayStation 4 Pro នៅឆ្នាំ ២០១៦ កន្លងទៅជិត ៣ ឆ្នាំមកនេះក្រុមហ៊ុន Sony ពុំទាន់បន្តប្រកាសនូវម៉ាស៊ីនហ្គេមម៉ូឌែលថ្មីណាមួយទៀតនោះទេ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩ ក៏មានដំណឹងល្ហិចល្ហៀងថាជំនាន់ PS5 អាចនឹងឈានចូលមកដល់ហើយដាក់លក់ក្នុងឆ្នាំ ២០២០ ។

    របាយការណ៍នេះបង្ហោះផ្សាយដោយ Developer ចែកចាយលើគេហទំព័រ PasteBin ដោយបង្ហើបថា PlayStation 5 ទំនងជាប្រកាសជាផ្លូវការនាខែមិថុនា ហើយដាក់លក់ក្នុងអំឡុងខែមិនា ឆ្នាំ ២០២០ ។ ជាងនេះទៅទៀតវាមានតម្លៃ ៤៩៩ ដុល្លារខ្ពស់ជាងជំនាន់មុនកាលចេញដំបូង ១០០ ដុល្លារតែតម្លៃនេះគឺស្មើទៅនឹងម៉ាស៊ីន Xbox One X បានអ៊ីចឹងដែរ ។

    ចំពោះមុខងារពិសេសៗប្រភពបង្ហើបថា PS5 នឹងមានមុខងារឱ្យឈ្មោះ Backward Compatible ដែលអាចគាំទ្រការលេងហ្គេមនៃឌីសចាស់ៗតាំងពីសេរ៊ីទំនុក / PS2 / PS3 ឬ PS4 បន្សំការចេញផ្សាយសេវាកម្មថ្មី PS Plus ។ មានទំហំផ្ទុក 2TB គាំទ្រការបង្ហាញដល់កម្រិត 8K ជាមួយដំណើរការនៃឧបករណ៍ហ្គេម PlayStation VR និងដៃហ្គេម DualShock 5 Controller ៕

    ដោយ៖ ស្រស់

    ប្រភព :
    techmoblog
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី