ការសិក្សាថ្មីមួយបង្ហាញថា បុរសដែលមានពុកមាត់ស្រមូមមានផ្ទុកមេរោគច្រើនជាងរោមសត្វសុខនទៅទៀត

44148
  • បើយោងតាមការសិក្សាថ្មីមួយបានបង្ហាញឱ្យដឹងថា មនុស្សប្រុសដែលមានពុកមាត់ច្រើនគឺមានផ្ទុកមេរោគច្រើនជាងរោមសត្វសុខនទៅទៀត ។

    ការសិក្សាថ្មីមួយធ្វើឡើងនៅប្រទេសស្វីស ដែលមានការសិក្សាទៅលើមនុស្សប្រុសមានពុកមាត់ច្រើនចំនួន ១៨ នាក់ និងសុនខ ចំនួន ៣០ ក្បាល ។ អ្នកស្រាវជ្រាវបានប្រៀបធៀបបាក់តេរីនៅលើពុកមាត់មនុស្សប្រុស និងរោមសត្វសុនខ ដោយឧបករណ៍ពិនិត្យបាក់តេរីទំនើប ។ ជាលទ្ធផលបង្ហាញថាពុកមាត់មនុស្សមានបាក់តេរីដែលអាចបង្កជាជំងឺច្រើនជាងរោមសុនខទៅទៀត ។

    លោកសាស្រ្តាចារ្យ Andreas Gutzeit ដែលធ្វើការស្រាវជ្រាវលើកិច្ចការនេះលើកឡើងថា៖ ” ផ្អែកតាមការសិក្សានេះអាចវាយតម្លៃបានថាសត្វសុនខមានភាពស្អាត ជាងមនុស្សដែលមានពុកមាត់ច្រើន ” ៕

    ដោយ៖ ​វី

    ប្រភព :
    indy100
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី