អាកាសចរលំដាប់ទី ២ របស់ឥណ្ឌា Jet Airways ផ្អាកការហោះហើរទាំងស្រុង បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

35823
  • ក្រុមហ៊ុនអាកាសចរដ៏ធំមួយរបស់ឥណ្ឌា Jet Airways បានធ្វើការផ្អាកការហោះហើរទាំងអស់របស់ខ្លួននៅកាលពីថ្ងៃពុធ ក្រោយ ពេលដែលមិនអាចទទួលជំនួយសង្គ្រោះបន្ទាន់ពីម្ចាស់បំណុល​ ។

    យោងតាមសេចក្ដីថ្លែងការណ៍ចេញដោយក្រុមហ៊ុនឱ្យដឹងថា Jet Airways បានធ្វើការស្នើសុំខ្ចីលុយបន្ថែមចំនួន ៤ ពាន់លានរូពី ( ៥៧ , ៥ លានដុល្លារ ) ពីធនាគារជាតិឥណ្ឌា ប៉ុន្តែបានទទួលការបរាជ័យ ។ ក្នងសេចក្ដីថ្លែងការណ៍នេះឱ្យដឹងទៀតថា៖ ” ក្រុមហ៊ុនត្រូវបង្ខំចិត្តផ្អាកការហោះហើរទាំងអស់ ក្រោយពេលដែលការចរចារជាមួយម្ចាស់បំណុលអស់រយៈពេលជាច្រើនសប្ដាហ៍មិនទទួលបានផល “​ ។ រហូតមកទល់ពេលនេះក្រុមហ៊ុន Jet Airways មានបំណុលរហូតដល់ ១,២ ប៊ីលានដុល្លារហើយ ខណៈពេលដែលបុគ្គលិកជាង ២៣ ០០០ នាក់របស់ខ្លួនមិនទទួលបានប្រាក់ខែអស់រយៈពេលជាច្រើនខែមកហើយ ។

    សូមឱ្យដឹងផងដែរថា ក្រុមហ៊ុន Jet Airways ធ្លាប់ជាប់ឈ្មោះជាក្រុមហ៊ុនមានផ្សារភាគហ៊ុនធំបំផុតលំដាប់ទីពីររបស់ឥណ្ឌា ប៉ុន្តែពេលនេះកំពុងជួបវិបត្តិក្ស័យធន ក្រោយពេលដែលប្រធានក្រុមហ៊ុននេះចុះចេញពីតំណែងកាលពីខែមុន ៕

    ដោយ៖ រ៉ាយូ

    ប្រភព :
    Dailymail
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី