បន្ទាប់ពីក្មេងៗវក់នឹងមើល TikTok ខ្លាំងពេក ទីបំផុត ឥណ្ឌា សម្រេចបិទកម្មវិធីនេះចោលជាផ្លូវការ

6890

ទីភ្នាក់ងាររដ្ឋាភិបាល MeiTY បានប្រកាសឱ្យបិទចោលនូវកម្មវិធី TikTok ជាផ្លូវការក្នុងប្រទេសឥណ្ឌាដោយកម្មវិធីល្បីឈ្មោះរបស់ចិនមួយនេះត្រូវបានសម្រេចដកចោលចេញពី App Store និង Google Play Store កាលពីពេលថ្មីៗនេះ ។

អ្នកប្រើប្រាស់នៅសល់កម្មវិធីក្នុងម៉ាស៊ីនស្រាប់អាចបន្តប្រើប្រាស់បាន ប៉ុន្តែអ្នកចង់ទាញយកថ្មី និងមិនអាចស្វែងរកកម្មវិធីនេះនៅលើ Store បានឡើយ ។ តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ថា TikTok ជាបណ្តុំកម្មវិធីមានចែកចាយមាតិកាមិនសមរម្យ និងអាសអាភាសដែលផ្តោតខ្លាំងលើកុមារ និងមនុស្សវ័យជំទង់ ។

TikTok បានឈរឈ្មោះជាកម្មវិធីមានការចុចទាញយកច្រើនបំផុតលំដាប់ទី ៣ នាត្រីមាសដំបូងឆ្នាំ ២០១៩ ដោយនៅក្នុងប្រទេសឥណ្ឌាមានការចុចទាញយកប្រមាណ ៨៨,៦ លានដង គិតត្រឹមខែមិនានេះ ស្របពេលនៅទូទាំងពិភពលោកមានអ្នកទាញយកសរុបចំនួន ១៨៨ លានដងក្នុងពេលវេលាដដែល ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការបង្កើត និងចែកចាយវីដេអូខ្នាតខ្លីជាមួយការបន្ថែមបែបផែនពិសេសៗជាច្រើនអភិវឌ្ឍឡើងដោយក្រុមហ៊ុន Bytedance របស់ ប្រទេសចិន ៕

ដោយ៖ បូណា

ប្រភព :
gadgetsnow
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី