ស្ទើរមិនគួរឱ្យជឿថា ផន សុផារី ចាំជាតិ ហើយថែមទាំងបានបង្ហាញ ផ្នូរ និងភរិយា កាលពីជាតិមុន

18729
  • កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានការភ្ញាក់ផ្អើល និងមិនគួរឱ្យជឿក្រោយតារាដ៏មានប្រជាប្រិយភាពអ្នកនាង ផន សុផារី បានបង្ហើបប្រាប់ថានាងពិតជាចាំជាតិថែមទាំងបានបង្ហាញផ្នូរ និងភរិយារបស់ខ្លួនកាលពីជាតិមុនថែមទៀតផង ។

    នៅក្នុងនោះដែរនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលជារូបភាពមុខមាត់ប្រពន្ធរបស់នាងកាលពីជាតិមុន (ជាតិមុនជាប្រុស) និងផ្នូររបស់ខ្លួនបន្ថែមជាមួយនឹងសារដ៏ខ្លីមួយធ្វើឱ្យមហាជនកាន់តែងឿងឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំង ។ ដែលនាងបានរៀបរាប់យ៉ាងដូច្នោះថា៖ “ ផ្នូរ និងប្រពន្ធខ្ញុំកាលពីជាតិមុន ” ។ ទន្ទឹមនឹងសារមួយនេះដែរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសួរនាំថា នាងពិតជាចាំជាតិមែនឬក៏យ៉ាងណា? តារាស្រីរូបនេះមិនឆ្លើយស្ទាក់ស្ទើរនាងក៏បានប្រាប់ថានាងពិតជាចាំជាតិពិតមែនដែលជាតិមុនជាប្រុស ។

    បន្ថែមឱ្យកាន់តែច្បាស់នាងក៏បាននិយាយតាមរយៈការសាកសួររបស់អ្នកគាំទ្រថា៖ ” នាង និងលោកយាយម្នាក់នៅក្នុងរូបដែលជាប្រពន្ធកាលពីជាតិមុន នោះបច្ចុប្បន្នមិនបានជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ គ្រាន់តែរស់នៅភូមិជាមួយ ក៏ប៉ុន្តែកាលពីក្មេង នាងតែងនិយាយរឿងពីមុនប្រាប់ម្តាយឱ្យជូននាងទៅរកប្រពន្ធទើបបានស្គាល់ និងជួបគ្នាយ៉ាងដូច្នោះ ” ។

    ក្រោយពីបានដឹងបែបនេះអ្នកគាំទ្រជាច្រើនសឹងតែមិនចង់ជឿថាតារាស្រីរូបនេះនៅចាំជាតិរបស់ខ្លួនថែមទាំងបង្ហាញមុខមាត់គ្រួសារ និងផ្នូររបស់ខ្លួនបែបនេះនោះទេ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី