Rivaldo ៖ ទោះមិនឈ្នះ UCL ក៏ដោយក៏ Messi សាកសមឈ្នះពាន Ballon d’Or លើកទី ៦ របស់ខ្លួនដែរ

9331
  • យោងតាមអតីតខ្សែប្រយុទ្ធប្រេស៊ីលលោក Rivaldo បានឱ្យដឹងថា Lionel Messi សមនឹងឈ្នះពានរង្វាន់ Ballon d’Or លើកទី ៦ របស់ខ្លួន ដោយមិនគិតថាតើគាត់អាចឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុមអ្នកមានបុណ្យ Barcelona ឬអត់នោះទេ ។

    ក្លឹប FC Barcelona របស់ Messi កំពុងសម្លឹងឃើញការឈ្នះពានរង្វាន់លំដាប់កំពូលអឺរ៉ុប បន្ទាប់ពីទម្លាក់ក្រុមខ្លាំងរបស់អង់គ្លេស Manchester United នៅវគ្គ ៨ ក្រុមចុងក្រោយ ស្របពេលបច្ចុប្បន្នពួកគេកំពុងស្ថិតនៅលើផ្លូវគ្រងតំណែងជើងឯកក្របខ័ណ្ឌ La Liga ផងដែរ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ទល់នឹងក្លិប Valencia ក៏ស្ថិតនៅក្នុងការរង់ចាំផងដែរ ។

    អតីតកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA រូបនេះបានប្រាប់ដល់ Goal ថា៖ ” វាមិនអាចទៅរួចទេក្នុងការពណ៌នាពី Messi ។ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ហើយខ្ញុំតែងតែនិយាយថាខ្ញុំមានអារម្មណ៍សោកស្តាយ ព្រោះគាត់មិនដែលឈ្នះពាន World Cup ជាមួយអាហ្សង់ទីន ។ វាគឺជាពានរង្វាន់ដែលគាត់សមនឹងទទួលបាន ព្រោះកីឡាករលំដាប់ពិភពលោកដូចជាគាត់ត្រូវតែជាម្ចាស់ជើងឯកពិភពលោក ។ គាត់បានស៊ុតបាល់បញ្ចូលទី Assists និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ La Liga អស់រយៈពេលជាយូរមកហើយ ហើយខ្ញុំគិតថាអ្វីដែលគាត់បានធ្វើនៅក្នុងក្របខ័ណ្ឌ Champions League មានន័យថាគុណសម្បត្តិរបស់គាត់គួរតែត្រូវបានទទួលស្គាល់ ” ។

    វិរះបុរស Barcelona រូបនេះបន្តទៀតថា៖ ” គាត់មានឱកាសរកគ្រាប់បាល់ច្រើនជាងនេះ ( ទល់នឹងក្រុម Man Utd ) ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកមិនមានឱកាសទាំងនោះក្នុងការប្រកួត ។ វាជាការខិតខំប្រឹងប្រែងដ៏ល្អមួយ ប៉ុន្តែវាមិនមានភាពល្អប្រសើរទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាគាត់មិនឈ្នះពានរង្វាន់ Champions League យ៉ាងណាក៏ដោយគាត់សមនឹងទទួលបាន Ballon d’Or រួចទៅហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី