លោក គីម ជុងអ៊ុន និងលោក វ្លាឌីមៀ ពូទីន នឹងជួបគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនាពេលខាងមុខ

63166
  • មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី នាចុងខែមេសាខាងមុខក្នុងនោះលោកនឹងជួបប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ។ នេះបើតាមការប្រកាសរបស់វិមានគ្រីមឡាំងកាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ។

    ទោះជាយ៉ាងណាក៏ដោយ វិមានគ្រីមឡាំង មិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៃកិច្ចប្រជុំកំពូលនេះទេ ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង និងជប៉ុន បានអះអាងថាកិច្ចប្រជុំនេះនឹងធ្វើឡើងនៅចុងបូព៌ារុស្ស៊ី ។ ខណះលោក ពូទីន បានបញ្ជាក់ជាយូរមកហើយពីការត្រៀមខ្លួនជួបជាមួយលោក គីម ជុងអ៊ុន នេះ ។

    គួរកត់សម្គាល់ផងដែរថា ការបញ្ចេញព័ត៌មានអំពីដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើង បានធ្វើតេស្តអាវុធថ្មីកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ក្រោមការត្រួតពិនិត្យផ្ទាល់របស់លោក គីម ជុងអ៊ុន ។ ហើយសូមរំលឹកថាមេដឹកនាំកំពូល រុស្ស៊ី និងកូរ៉េខាងជើង បានជួបប្រជុំគ្នាចុងក្រោយបំផុតកាលពីឆ្នាំ ២០១១ គឺនៅពេលលោក គីម ជុងអ៊ីល បានធ្វើដំណើរទៅកាន់តំបន់ ស៊ីបេរី នៃប្រទេសរុស្ស៊ីដើម្បីជួបលោក ឌីមីទ្រី ម៉េដវេដេវ ដែលពេលនោះលោកជាប្រធានាធិបតីរុស្ស៊ី ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី