លោក ត្រាំ នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុត ដែលជួបជាមួយព្រះចៅអធិរាជថ្មីរបស់ជប៉ុន

6186

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ នេះថា ជប៉ុននឹងអញ្ជើញប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ឱ្យបំពេញទស្សនកិច្ចនៅក្រុងតូក្យូពីថ្ងៃទី ២៥ ដល់ ២៨ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ ។

លោក ដូណាល់ ត្រាំ

តាមរយៈការធ្វើទស្សនកិច្ចនេះលោក ដូណាល់ ត្រាំ នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលជួបជាមួយព្រះចៅអធិរាជថ្មីរបស់ជប៉ុន ហើយលោកក៏នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ផងដែរ ។

ព្រះអង្គម្ចាស់ Naruhito

សូមជម្រាបថា ព្រះអង្គម្ចាស់ Naruhito នឹងឡើងស្នងរាជ្យពីបិតាគឺព្រះចៅអធិរាជ អាគីហ៊ីតូ ដែលនឹងត្រូវដាក់រាជ្យនាថ្ងៃទី ៣០ ខែ មេសា ខាងមុខនេះ ។ ក្នុងនោះចាប់ពីថ្ងៃទី ១ ខែ ឧសភា តទៅឈ្មោះនៃសករាជអធិរាជថ្មីរបស់ជប៉ុននឹងត្រូវផ្លាស់ប្តូរពី « Heisei » ទៅជា « Reiwa »ឬ« Gengo » វិញ ៕

ព្រះអង្គម្ចាស់ Naruhito និង បិតា
លោក ដូណាល់ ត្រាំ និង លោក ស៊ីនហ្សូ អាបេ

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី