
បន្ទាប់ពីអវត្តមានពីពិភពសិល្បៈអស់មួយរយះធំពេលនេះក៏មានព័ត៌មានឱ្យដឹងថាតារាប្រុស ២ រូបគឺលោក Ji Chang Wook និង Lee Min Ho នឹងត្រឡប់មកពីបម្រើកងទ័ពវិញនៅខែមេសានេះហើយ ។
តាមសេចក្ដីរាយការណ៍បញ្ជាក់ថាលោក Lee Minho នឹងបញ្ចប់កាតព្វកិច្ចសំខាន់នេះនៅថ្ងៃទី ២៥ ខែ មេសា ដោយក្នុងនោះលោក Ji Chang Wook ឯណេះវិញគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៧ ខែមេសា ។ នេះជាដំណឹងរំភើបសម្រាប់អ្នកគាំទ្រទាំងអស់ក្រោយទន្ទឹងរង់ចាំដំណើរវិលមកវិញរបស់តារាសំណព្វចិត្តរបស់ខ្លួនអស់រយៈពេលជាយូរ ។ អ្វីដែលសំខាន់ពួកគេនឹងបានឃើញស្នាដៃថ្មីៗរបស់ Minho និង Chang Wook ហើយមជ្ឈដ្ឋានជាច្រើនក៏រំពឹងថាការវិលមកជាថ្មីនេះ នឹងកក្រើកពិភពសិល្បៈជាថ្មីម្ដងទៀត ៕
Lee Min Ho
Ji Chang Wook
ដោយ៖ នីតា