អេហ្ស៊ីបរកឃើញគំនូរបុរាណមួយដែលមានអាយុកាលជាង ៤០០០ ឆ្នាំ តែដូចទើបនឹងគូសថ្មីៗ

14364

រូបគំនូរនៅលើជញ្ជាំងផ្នូរបុរាណរបស់អេហ្ស៊ីបមួយនៅមានសភាពដូចគំនូរទើបគូសថ្មីៗថ្វីត្បិតវាមានអាយុកាលមិនតិចជាង ៤០០០ ឆ្នាំមកហើយ ។

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញផ្នូរអភិជនរបស់ជនជាតិអេហ្ស៊ីបបុរាណមួយនៅភាគខាងត្បូងទីក្រុងកៃរ៉ូ ។ ផ្នូរនោះជារបស់អភិជនឈ្មោះ Khuwy ដែលគេជឿថាមានទំនាក់ទំនងជាមួយនឹងក្សត្រអេហ្ស៊ីបនាសម័យនោះ ។

រូបគំនូរដែលនៅលើជញ្ជាំងគឺប្រហែលជាគូសក្នុងរង្វង់ឆ្នាំ ២៥០០ ឬ ២៤០០ ឆ្នាំមុនគ្រឹស្តសករាជ ។ តាមរយៈរូបគំនូរជាច្រើននៅលើជញ្ជាំងនោះគេឃើញលោក Khuwy កំពុងអង្គុយលើកៅមួយដូចកំពុងហុចអ្វីម្យ៉ាងផងដែរ ៕

ដោយ៖ សំណាង

ប្រភព :
Thisisinsider
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី