មិនឱ្យចាញ់ Ajax! Spurs សុំឱ្យ Premier League សម្រួលថ្ងៃប្រកួតដើម្បីមានពេលច្រើនរៀបចំក្រុមទម្លាក់ Ajax

6408

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់សំណើទៅកាន់ក្របខ័ណ្ឌ Premier League ដើម្បីជួយសម្រួលដល់ពួកគេក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League ដោយចង់បង្រួញថ្ងៃប្រកួតជាមួយក្រុម AFC Bournemouth ដើម្បីសល់ពេលច្រើនត្រៀមលេងជើងទីពីរជាមួយក្លិបខ្លាំងហូឡង់ AFC Ajax ។

អ្នកចាត់ការរបស់ក្លិប Tottenham Hotspur លោក Mauricio Pochettino បានសំណូមពរទៅកាន់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ដើម្បីទុលពេលឱ្យពួកគេបានច្រើនសម្រាប់ការប្រកួតទល់នឹងក្រុម Ajax ។ មិនទាន់មានការសម្រេចនៅឡើយតែខាង Premier League អាចពិចារណាផ្លាស់ប្ដូរការប្រកួតវាង Spurs និង Bournemouth ដែលត្រូវលេងនៅថ្ងៃទី ៦ ខែឧសភា ពីរថ្ងៃមុនពេលលេងជើងទីពីរនៅទឹកដីទីក្រុង Amsterdam ។ ក្រុមដែលទម្លាក់ Manchster City នៅវគ្គ ៨ ក្រុមចុងក្រោយនេះសង្ឃឹមថាការប្រកួតជាមួយ Bournemouth អាចប្ដូរទៅលេងនៅថ្ងៃទី ៤ ខែឧសភា ជំនួសវិញ ។

សូមរំលឹកផងដែរ ការប្រកួតជើងទីពីររវាង Tottenham និង Ajax ត្រូវលេងនៅថ្ងៃទី ៨ ខែឧសភា ។ ក្រុម Ajax ត្រូវមានការលេងមួយប្រកួតទល់នឹងក្លឹប De Graafschap ពីរថ្ងៃមុនពេលប្រកួតជើងទីមួយ UCL នាថ្ងៃទី ៣០ ខែមេសា ។ ប៉ុន្តែជំនួសមកវិញលីគកំពូលហូឡង់ បានពន្យារការប្រកួតក្នុងលីគទាំងអស់ដល់ថ្ងៃ ១៥ ខែឧសភា ដើម្បីទុកពេលច្រើនឱ្យក្រុម Ajax ត្រៀមតទល់ជាមួយ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ UCL ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី