តើដឹងទេថា អ្នកបើកយន្តហោះជនជាតិខ្មែរ ទទួលបានប្រាក់ខែប៉ុន្មាន? បើដឹងញ៉ាក់សាច់ម៉ង

44148
  • នៅខ្មែរយើងមិនមានច្រើនទេ ដែលបានចូលបម្រើការងារជាអ្នកបើកយន្តហោះ ឬអ្នកទាំងអស់គ្នាហៅថា Pilot នោះ ព្រោះជំនាញនេះទាមទារទាំងសមត្ថភាព និងការចំណាយខ្ពស់ ប៉ុន្តែពេលចូលបម្រើការងារប្រាក់ខែទទួលបានក៏មិនធម្មតាដែរ ។

    លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកពង្រីកការហោះហើរនៅព្រលានយន្តហោះកម្ពុជាបានឱ្យដឹងថា លោកមិនប្រាកដ ១០០% ពីប្រាក់បៀវត្សអ្នកបើកបរយន្តហោះប៉ុន្មាននោះទេ ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវរបស់លោកពីក្រុមហ៊ុន Google និងអាកាសចរស៊ីវិលអន្តរជាតិផ្សេងៗដែលបានធ្វើរបាយការណ៍ពីអាកាសយានិកគឺមិនតិចជាង ២ ម៉ឺនដុល្លារអាមេរិកនោះទេ ។ ចំនួននេះបូកបញ្ចូលទាំងប្រាក់ថែមម៉ោងហោះហើរផងដែរ ។ លោកបានបន្ថែមថាព័ត៌មាននេះលោកក៏ធ្លាប់បានលឺពីអាកាសយានិកខ្មែរម្នាក់ដែលបានមានប្រសាសន៍កាលពីឆ្នាំមុនគឺទាំងប្រាក់ខែគោល បូកប្រាក់ថែមម៉ោងទៀត គឺរង្វង់ ២ ម៉ឺនដុល្លារ ។ ម៉ោងការងារហោះហើររបស់អ្នកបើកបរយន្តហោះម្នាក់ៗ ត្រូវបានកំណត់ដោយក្រុមហ៊ុនផ្ទាល់ ហើយមួយខែយ៉ាងហោចធ្វើការងារ ១៥ ថ្ងៃ ។

    លោក ពេជ្រ សុប៉ុនតារា បានឱ្យដឹងថា៖ ” ខ្ញុំឧទាហរណ៍ថាថ្ងៃហ្នឹងគេកំណត់ឱ្យអ្នកបើកបរហោះត្រឹម ៨ ម៉ោងទោះបីថាយើងចង់ថែមទៀតក៏គេអត់ឱ្យដែរគឺគេតម្រូវឱ្យគាត់សម្រាកសិន ហើយ ១២ ម៉ោងក្រោយទៀតទើបគេឱ្យគាត់ហោះបន្តទៀត ដោយសារសំខាន់ជាងគេទាក់ទងនឹងសុវត្ថិភាពដូចគ្នានឹងអ្នកបើកបរឡានអញ្ចឹងមិនអាចទៅដល់កោះកុងហើយត្រលប់មកវិញភ្លាមនោះទេ យ៉ាងហោចណាស់ត្រូវសម្រាកមួយយប់ដែរ ។ ដូច្នេះសុវត្ថិភាពគឺជារឿងសំខាន់បំផុតគេមានស្តង់ដារគេមួយគឺត្រូវតែសម្រាក ” ។

    ប្រធានផ្នែកពង្រីកការហោះហើររូបនេះបន្តថា៖ ” ខ្ញុំមិនប្រាកដយ៉ាងណាទេ ប៉ុន្តែខ្ញុំគិតថាមិនលើសពី ២០ នាក់ទេ ហើយថ្មីៗនេះឃើញអ្នកបើកបរវ័យក្មេងមានស្រីផងមានប្រុសផង ” ។ លោក ពេជ្រ សុប៉ុនតារា ឱ្យដឹងទៀតថាខណៈចំនួនខ្សែហោះក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ បច្ចុប្បន្ននេះអ្នកបើកយន្តហោះជនជាតិខ្មែរកាន់តែច្រើនងាកមកបើកបរយន្តហោះឱ្យក្រុមហ៊ុនក្នុងស្រុក ។ ប៉ុន្តែការដែរមកបម្រើការងារឱ្យក្រុមហ៊ុនក្នុងស្រុកស្តង់ដារប្រាក់ខែក៏មិនខុសគ្នាប៉ុន្មានដែរ ។ អាចខុសគ្នាតិចតួចត្រង់ប្រាក់ថែមម៉ោង ។ កាលណាបើកយន្តហោះប្រភេទធំជាងប្រាក់ថែមម៉ោងបានច្រើនជាង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី