Lukaku ថាមិត្តរួមក្រុមលាក់ខ្លួនពេលប៉ះ Sevilla

64794
  • ខ្សែប្រយុទ្ធរបស់ក្រុម Manchester United គឺកីឡាករ Romelu Lukaku និយាយថា​កីឡាករ​របស់ក្រុម​ខ្លួន​​មួយ​ចំនួន​ដូច​​ជា​កំពុង​លាក់​ខ្លួន​ក្នុង​ពេល​​ប្រកួត​ UEFA Champions League ដែលចាញ់ Sevilla ២-១ កាលពីថ្ងៃអង្គារកន្លងទៅនេះ​។

    Related image

    ក្រុម​បីសាចក្រហម​ត្រូវជ្រុះចេញពី ១៦​ ក្រុម​ចុងក្រោយ​នៃ​ការ​ប្រកួត​ Champions League ក្រោយ​បរាជ័យ​ ២-១ លើ Sevilla ដោយ​ក្នុងការ​ប្រកួត​នេះ Lukaku អាច​រក​គ្រាប់​បាល់​តាម​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

    Image result for Romelu Lukaku vs sevilla

    កីឡាករប៊ែលហ្ស៊ិក របស់​ក្រុមបីសាចក្រហម រូបនេះ​ហាក់​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បរាជ័យ​នេះ​សោះ​ ដោយ​យល់​ថា​មិត្ត​រូបក្រុម​របស់​ខ្លួន​​ខ្លះ​ហាក់​ដូច​ជា​មិន​បាន​ខំប្រឹង​ប្រែង​ឲ្យអស់​ពីកម្លាំងកាយ​ចិត្ត​សោះ។ Lukaku បានប្រាប់​ BT Sport ថា “ដូចជាមាន​អ្វី​ម្យ៉ាង​មិន​ប្រក្រតី ព្រោះ​កីឡាករ​ខ្លះ​ដូច​ជា​កំពុង​លាក់​ខ្លួន​ពេល​ប្រកួត​នេះ”។

    Image result for Romelu Lukaku vs sevilla

    “ខ្ញុំគិត​ថា​ដំបូង​ដំណើរការ​ដូចជា​ល្អណាស់ បន្ទាប់​មក​យើង​ហាក់​ផ្តល់​ឱកាស​ឲ្យគេ​គ្រប់​គ្រងបាល់។ យើង​មាន​ឱកាសច្រើន​ដែរ​តែ​មិន​អាច​ស៊ុតចូលបាន” ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី