ឡូយកប់!!! គំរូ iPhone Z អាចបត់ចេញជារាងអក្ស Z ប្លែកខុសគេ តម្លៃលើស ៣ ពាន់ដុល្លារ

77115
  • ក្រុមហ៊ុនច្នៃលំអស្មាតហ្វូនប្រណីត Caviar របស់រុស្ស៊ីថ្មីៗនេះបានបញ្ចេញនូវគំរូ (Concept) នៃស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ដែលជឿថាជា iPhone Z ក្នុងទម្រង់រចនាបថស្មាតហ្វូនបត់ស្រដៀងគូប្រជែងដទៃ ។

    លើទីផ្សារបច្ចុប្បន្នមាន 2 ម៉ូឌែលរួមមានក្រុមហ៊ុន Samsung Galaxy Fold និង Huawei Mate X ដែលអាចបត់ចេញជាទម្រង់ ២ ផ្នែកផ្សេងគ្នា ប៉ុន្តែពិសេសសម្រាប់ទូរស័ព្ទ iPhone Z បានត្រូវបានប្រភពក្រុមហ៊ុន caviar បង្ហាញថាអាចបត់ចេញ ៣ បែបរាងជាអក្សរ Z ។ ស្ថិតក្នុងទម្រង់ ៥ ប្រភេទផ្សេងគ្នាមាន Phone Mode, Selfie Mode, Tablet Mode, Laptop Mode និង Screen Mode ពោលគឺអាចចែកជាឧបករណ៍បួនដើរតួជាស្មាតហ្វូន ថេបប្លែត កុំព្យូទ័រយួរដៃ និងអេក្រង់ (Monitor) ។

    ចំពោះលក្ខណៈសម្បត្តិម៉ាស៊ីនផ្នែកខាងក្រោយមានកាមេរ៉ា ៣ គ្រាប់ទំហំ ១៥+ ១៥+ ១៥MP មានឡេនមេមួយគ្រាប់ ឡេន Telephoto ​និង​ឡេន Ultra-Wide សម្របនឹងមុខងារស្កេនផ្ទៃមុខ និងស្កេនខ្ចៅដៃលើអេក្រង់ទៀតផង ។ រន្ធដោតសាកជាប្រភេទ USB-C ខណៈអេក្រង់ចែកជាពីរមានមួយទំហំ ១០,៤ អ៊ីញ និង ៦,៦ អ៊ីញ ។ តួខ្លួនស្រោបដោយសារធាតុមាសដាំដោយពេជ្រចំនួន ៩០ គ្រាប់រំលេចភ្លើងចែងចាំងជុំវិញគែមម៉ាស៊ីនរុញឱ្យតម្លៃទូរស័ព្ទ iPhone Z តាមការប៉ាន់ប្រមាណអាចដាក់លក់ក្នុងតម្លៃ ៣,៣០០ ដុល្លារ ៕

    ដោយ៖ ស្រស់

    ប្រភព :
    Techmoblog
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី