សុំសរសើរ!!! មកពីកូរ៉េវិញភ្លាម នាយ ក្រឹម បាននាំយកថវិកាទៅជូននាយ សានម៉ៅ ដល់មន្ទីរពេទ្យតែម្ដង

29459
  • ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីការចាកចេញរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ក្នុងការទៅសម្ដែងលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀតកាលពីពេលថ្មីៗកន្លងនេះដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនដែលរស់នៅទីនោះ ។

    ជាក់ស្ដែងមកទល់ពេលនេះនាយ ក្រឹម ក៏បានវិញត្រលប់មកកាន់ប្រទេសកំណើតវិញហើយជាមួយនឹងទឹកមុខពោរពេញទៅដោយក្ដីសុខថែមទៀតផង ។ ប៉ុន្តែអ្វីដែលទទួលបានការចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើលខ្លាំងនោះគឺតារាកំប្លែងចាស់វស្សារូបនេះមកមាតុភូមិវិញមិនទាន់ទេ បាននាំយកថវិកាយ៉ាងច្រើនទៅជូនដល់មិត្តរួមអាជីពនាយ សាន ម៉ៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ ។ យ៉ាងណាមិញថវិកាចំនួន ៥០០ ដុល្លារដែលនាយ ក្រឹម បាននាំយកទៅជូនដល់នាយ សាន ម៉ៅ នោះគឺជាជំនួយរបស់សប្បុរជនជួយតាមរយៈលោកតែប៉ុណ្ណោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី