សង្ហាដល់ក!!! ទោះមានវ័យក្បែ ៤០ ឆ្នាំក្ដី តួរឯករឿង បងប្រុសកំពូលកូរ នៅតែស្រស់សង្ហាល្បីលើសមុន

15140

កាលពីពេលថ្មីៗនេះតារាសម្តែងលោក Sunny Suwanmethanont បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយសារតែសមត្ថភាពនៃការសម្តែងពូកែលេងសើចបែបក្រមិចក្រមើមរបស់លោកនៅក្នុងខ្សែភាពយន្តរឿង ” បងប្រុសកំពូលកូរ ” ។

ងាកមកមើលពីជីវិតបច្ចុប្បន្ននេះវិញតារាសម្តែង Sunny ក៏នៅទំនេរមិនទាន់មានម្ចាស់បេះដូងនៅឡើយ ទោះបីជាអាយុកាន់តែជ្រេទៅមុខហើយយ៉ាងណាក្តី ។ ជាក់ស្តែងសព្វថ្ងៃតារាប្រុសរូបនេះមានអាយុ ៣៧ ឆ្នាំហើយ ប៉ុន្តែគេឃើញលោកបែរជាកាន់តែមានសម្រស់ស្រស់សង្ហាខ្លាំងជាងមុនទៅវិញព្រមទាំងកាន់តែមានប្រជាប្រិយខ្លាំងលើសមុនទៅទៀតប្រៀបដូចជាពាក្យចាស់តែងពោលថាខ្ញីកាន់តែចាស់គឺកាន់តែហឹរពិតមែន ។

ភាគច្រើននៃអ្នកគាំទ្ររបស់តារាសម្តែង Sunny ក៏កាន់តែស្រលាញ់ពេញចិត្តរូបលោកខ្លាំងឡើងព្រោះតែលោកគឺជាតារាប្រុសមួយដួងដែលមិនវាយឫកឆ្មើងឆ្មៃ ហើយថែមទាំងពូកែលេងសើចបែបកំប្លុកកំប្លែងជាពិសេសគឺចូលចិត្តប្រើជីវិតរស់នៅបែបសាមញ្ញៗធម្មតាបំផុតគួរឱ្យស្រលាញ់ខ្លាំងណាស់ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី