គួរឱ្យសោកស្ដាយ!!! អណ្តើកយក្សញីដ៏កម្រមួយក្បាលបានងាប់បាត់នាថ្មីៗនេះ ប្រឈមនឹងការផុតពូជ

41336
  • អណ្តើកយក្សញីដ៏កម្រមួយក្បាលបានងាប់បាត់ទៅនៅក្នុងប្រទេសចិនដោយបន្សល់ទុកតែអណ្តើកយក្សប្រភេទនេះតែ ៣ ក្បាលតែប៉ុណ្ណោះនៅលើពិភពលោក ។

    យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថាអណ្តើកយក្សញីនេះមានឈ្មោះ Rafetus swinhoei បានងាប់នៅក្នុងសួនសត្វក្រុង Suzhou ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ ។ ក្រុមអ្នកជំនាញបានព្យាយាមចាក់បញ្ចូលមេជីវិតឈ្មោលចូលក្នុងអណ្តែកញីអាយុជាង ៩០ ឆ្នាំនេះជាលើកទី ៥ មុនពេលវាងាប់ដើម្បីឱ្យមានពូជអណ្តើកបែបនេះបន្តមាននៅលើលោកនេះទៀត ប៉ុន្តែជាអកុសលមិនបានសម្រេចសោះ ។ គួរឱ្យដឹងផងដែរអណ្តើកយក្សប្រភេទនេះរមែងត្រូវពួកមនុស្សលោកចាប់ហូបជាអាហារព្រោះតែពួកគេយល់ថាវាប៉ូវសម្រាប់សុខភាពទើបវាទទួលរងការគំរាមកំហែង និងជិតផុតពូជបែបនេះ ។

    ដូច្នេះបន្ទាប់ពីអណ្តែកយក្សញីមួយក្បាលនេះបានងាប់បាត់ទៅនាពេលបច្ចុប្បន្នអណ្តែកយក្សប្រភេទនេះមានតែ ៣ ក្បាលតែប៉ុណ្ណោះនៅក្នុងពិភពលោកពោលគឺ ១ ក្បាលជាអណ្តែកយក្សឈ្មោល ដែលមានអាយុជាង ១០០ ឆ្នាំនៅក្នុងសួនសត្វក្រុង Suzhou ក្នុងប្រទេសចិន (ដែលវាជិតនឹងផុតពូជដែរហើយ) ហើយ ២ ក្បាលទៀតត្រូវបានរាយការណ៍ថានៅក្នុងព្រៃនៃប្រទេសវៀតណាម ។ គូសបញ្ជាក់ផងដែរបុគ្គលិកក្នុងតំបន់ និងក្រុមអ្នកជំនាញអន្តរជាតិបានប៉ុនប៉ងចាក់បញ្ចូលមេជីវិតឈ្មោលចូលក្នុងអណ្តើកយក្សញីនេះក្នុងពេល ២៤ ម៉ោងមុនពេលវាងាប់ ។ ពួកគេបាននិយាយថាមិនមានផលវិបាកអ្វីកើតឡើងនោះទេ ហើយសុខភាពរបស់អណ្តើកញីនេះក៏មិនមានបញ្ហាអ្វីដែរចំពោះការចាក់បញ្ចូលមេជីវិតឈ្មោលនេះ ប៉ុន្តែជាអកុសលសុខភាពរបស់វាកាន់តែខ្សោយទៅៗនៅថ្ងៃបន្ទាប់រហូតដល់ងាប់ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី