សហរដ្ឋអាមេរិក បាញ់គ្រាប់រ៉ុក្កែតបញ្ជូនយាននាំស្បៀង ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

13995

សហរដ្ឋអាមេរិក បានបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ដែលបានរុញច្រានយានអវកាសនាំស្បៀងចេញពីមជ្ឈមណ្ឌលរបស់អង្គការ NASA នៅតំបន់ឆ្នេរសមុទ្រប៉ែកខាងកើតរដ្ឋ វើជីនៀ ជាមួយនឹងយាននាំស្បៀង ដើម្បីផ្គត់ផ្គង់ដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ។

គ្រាប់រ៉ុក្កែត អាន់តារ៉េស (Antares) បានផលិតឡើងដោយក្រុមហ៊ុន Northrop Grumman នៅវេលាម៉ោង ៤ និង ៤៦ នាទីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបាននាំយកយានអវកាស Cygnus ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។
ការបាញ់បង្ហោះយានអវកាសនេះបានជោគជ័យទាំងស្រុងដោយវាបានផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែតនៅក្នុងរយៈពេល ៩ នាទី បន្ទាប់ពីបាញ់បង្ហោះឡើង ដោយបានហោះនៅតាមគន្លងអវកាស ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អង្គការ NASA ក៏បានផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍បាញ់បង្ហោះនេះផងដែរ ហើយបើតាមការរំពឹងទុកនោះ យានអវកាសនេះ នឹងត្រូវទៅដល់ស្ថានីយអវកាសនៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី