កីឡាករកម្ពុជា ម៉ឺន ដា​​ បានផ្ដួលកីឡាករថៃ គ្រងខ្សែក្រវ៉ាត់នៅ Max Muay Thai​

16361
  • កីឡាករស្ថិតក្នុងលំដាប់ ខ របស់កម្ពុជា ម៉ឺន ដា​​ បានយកឈ្នះដោយពិន្ទុទៅលើកីឡាករថៃ Kingpetch Yorphayayung គ្រងខ្សែក្រវ៉ាត់ The Global fight champion challenge កាលពីយប់ថ្ងៃទី១៤ ខែមីនា នៅសង្វៀន Max Muay Thai​ ។

    ការប្រកួតពេញ៣ទឹក អ្នកប្រដាល់កម្ពុជាដើរចូលឥតឈប់ ជាមួយនិងការវ៉ៃដៃ និងស៊កជង្គង់បានយ៉ាងច្រើន។ ចំណែកអ្នកប្រដាល់ថៃ ថ្វីបើមានវ័យរាងជ្រេបន្តិច តែគេមានបច្ចេកទេសទប់ និងដកថយ សាកសមជាម្ចាស់ខ្សែក្រវ៉ាត់នេះផងដែរ។ យ៉ាងណាក្តី ចប់ការប្រកួតគឺ ម៉ឺន ដា ជាអ្នកឈ្នះ ៕

    ដោយ៖ Dara Hunii

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី