នាយកថ្មីអង្គការ យូនីស្កូ ប្រចាំកម្ពុជា គាំទ្រការរៀបចំប្លង់មេអភិវឌ្ឍន៏សមាហរណ នៅតំបន់សៀមរាបអង្គរនិងតំបន់ជំវិញ

13031
  • លោកនាយកថ្មីអង្គការយូនីស្កូ ប្រចាំកម្ពុជា គាំទ្រការរៀបចំប្លង់មេអភិវឌ្ឍន៏សមាហរណ នៅតំបន់សៀមរាបអង្គរនិងតំបន់ជំវិញ ។ ភ្នំពេញ លោក សាដា អ៊ូម៉ា អាឡាម នាយកថ្មីនៃអង្គការយូនីស្កូ ប្រចាំកម្ពុជា បានសំដែងការពេញចិត្ត និងគាំទ្រ គំនិតផ្តួចផ្តើម និងទស្សនវិស័យ ក្នុងការរៀបចំប្លង់មេអភិវឌ្ឍន៏សមាហរណនៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ ។

    ការថ្លែងបែបនេះ បានលើកឡើងក្នុងជំនួបសំដែងការគួរសមរវាង លោកនសយកថ្មីយូនីស្កូប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ថោង ខុន រថ្ឋមន្ត្រីក្រសួងទេសចរណឍ៍កាលពីរសៀលថ្ងៃទី ១៩ មេសា នេះនៅទីស្តីការក្រសួងទេសចរណ៍ ។ ក្នុងជំនួបនេះឯកឧត្តម ថោង ខុន បសនស្នើសុំឱ្យតំណាងថ្មីអង្គការយូណេស្កូ ប្រចាំកម្ពុជា លោកចូលរួមយោបល់ និងគាំទ្រប្លង់មេអភិវឌ្ឍន៍សមាហរណ នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញដែលរាជរដ្ឋាភិបាល បានកំពុងរៀបរៀងឡើងបច្ចុប្បន្ន ។ ក្រោយពីបានស្តាប់ការឧទ្ទសនាមសង្ខេបត្រួសៗរបស់លោករដ្ឋមន្ត្រីស្តីពី ផែនការមេសមាហរណ ដែលរួមបញ្ចូលគ្រប់វិស័យ រួមមាន វិស័យទេសចរណ៍ វប្បធម៌ បរិស្ថាន ជីវចំរុះ កសិកម្ម ជលផល ហេដ្ឋារចនាសម្ពន្ធ រឹង ទន់ ។ល។

    លោកនាយកអង្គការយូណេស្កូប្រចាំកម្ពុជា មានការីករាយនិងសន្យានឹងខិតខំសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន អាជ្ញាធរ APSARA I C C រដ្ឋបាលខេត្ត ក្រសួងស្ឋាប័នពាក់ពាន់ ដើម្បីធ្វើឱ្យតំបន់សៀមរាមអង្គរ និងទតំបន់ជុំវិញ រួមមាន ទីក្រុងបិតិកភណ្ឌសៀមរាប តំបន់ទន្លេសាប ព្រែកទាល់ តំបន់ក្លាយជាតំបន់ទេសចរណ៍ វប្បធម៍ ធម្មជាតិ ជីវចំរុះ ដ៏ទាក់ទាញ យ៉ាងពិសេសមួយក្នុងតំបន់ ។ លោក នាយក យូនេស្កូ ក៏បានផ្តល់យោបល់ល្អជាច្រើន ទាក់ទង ការអភិរក្សនិងអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ទីក្រុង តំបន់ទន្លេសាប ភ្នំគូលែន រហូតដល់តំបន់ប្រាសាទព្រះវិហារ កោះកែរ បេងមាលា សំបូរព្រៃគុក ដែលអាចតភ្ជាប់ខ្សែទស្សនាកិច្ចបិតិកភណ្ឌ មកដល់តំបន់អេកូទេសចរណ៍ នៅប៉ែកនិរតិ រួមមានព្រៃកោងកាង ជួរភ្នំក្រវាញ និង អេកូទេសចរណ៍នៅភូមិភាគឥសាន្ត ផងដែរ ។ ព្រមជាមួយនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការយូណេស្កូ បន្តជំរុញដំណើរការ នៃការចុះបញ្ជីទីក្រុង៣របស់កម្ពុជា មានទីក្រុងបាត់ដំបងក្រចេះ ក្រុងកំពត ឱ្យក្លាយជាទីក្រុង បិតិកភណ្ឌ និង ជាទីក្រុងគោលដៅទេសចរណ៍ បន្ទាប់បន្សំ ( secondary tourist destinations ) ។

    ឯកឧត្តម ថោង ខុន ក៏បានជំរាបជូនអគ្គនាយកអង្គការយូណេស្កូ ថា ក្រោមការដឹកនាំចង្អុលបង្ហាញ ជាប់ជាប្រចាំ និងដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ ក្រសួងវប្បធម៍ អាជ្ញាធម៌អប្សរា អង្ការ UNWTO UNESCO មានកិច្សហការគ្នាយ៉ាងល្អ ជំរុញការអភិវឌ្ឍន៏ វិស័យទេសចរណ៍ វប្បធម៌ នៅកម្ពុជាដោយជោគជ័យ ។
    លោក សាដាអ៊ូម៉ា នាយកអង្គការយូណេស្កូថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ពេលវេលាសំដែងការគួរសម ។ លោក បន្តថា សមិទ្ធផលជាច្រើនដែលអង្គការយូណេស្កូ បានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្រ សិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងអភិរក្សសម្បត្តិបេតិកភ័ណអរូបិយ៍ និងរូបិយ៍ ជាពិសេសជំរុញវិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយវប្បធម៌ ។

    លោក សាដាអ៊ូម៉ា អាឡាម មានការពេញចិត្តចំពោះទស្សនៈវិស័យរបស់ ឯកឧត្តម រដ្ឋមន្រ្តី ហើយសន្យាបន្តការសហការជាមួយគ្នារៀបចំកម្មវិធីរួមគ្នា ឬក៏វគ្គបណ្តុះបណ្តាល ដើម្បីជំរុញឱ្យមានការអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍កម្ពុជាមួយប្រកបដោយនិរន្តរភាព ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី