JM ត្រូវបានអ្នកគ្រាំទ្ររិះគន់យ៉ាងចាស់ដៃក្រោយធ្លាក់ចេញពី UCL

60465
  • Jose Mourinho គ្រូ​បង្វឹក​របស់ Manchester United បាន​ប្រែ​ក្លាយ​ពី​វីរៈបុរស​ទៅ​ជា​មនុស្សអាក្រក់​ក្នុង​រយៈពេល​ត្រឹម​តែ ៧២ ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​បិសាច​ក្រហម​បាន​ធ្លាក់​ចេញពីការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Champions League ក្រោម​ថ្វីជើង​របស់ Sevilla កាល​ពី​រាត្រី​ថ្ងៃអង្គារ​នេះ​។

    Related image

    ត្រឹមតែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​យក​ឈ្នះ​លើ Liverpool ក្នុង​លទ្ធផល ២-១ នៅក្រប​ខណ្ឌ Premier League ក្រុមបីសាចក្រហម បាន​ខ្ទាតចេញ​ពី​ក្រប​ខណ្ឌ Champions League ក្រោយ​ពី​ចាញ់ ២-១ នៅ​លើ​ទឹក​ដី Old Trafford ដែល​គ្រាប់បាល់​ទាំង​ពីរ​គ្រាប់​នេះធ្វើ​ឡើងដោយ​កីឡាករ​បម្រុង Wissam Ben Yedder ដែល​ជួយ​ឲ្យ Sevilla ទទួល​ជ័យ​ជម្នះ​ជា​លើក​ដំបូង​នៅ Champions League នៅ​លើ​ទឹកដី​របស់​អង់គ្លេស​។

    Image result for Jose Mourinho vs sevilla

    Romelu Lukaku ក៏បានជួយឲ្យ Man United តាមវិញ​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ដែល​វា​យឺត​ពេល​ពេកសម្រាប់ Man United ក្នុង​ការ​ឈាន​ទៅ​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​។

    Image result for Jose Mourinho vs sevilla

    លទ្ធផល​នេះ​ច្បាស់ណាស់​មិន​ល្អ​ឡើយ ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ដែល​មិន​ពេញ​ចិត្ត​នឹងប្រព័ន្ធ​ការពារ​របស់​ក្រុម​បីសាច​ក្រហម​ខ្លាំង​បំផុត ដោយ​ពួកគេ​បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃលើ​យុទ្ធសាស្រ្ត​ការពារ​ដ៏​ទន់​ខ្សោយ​ដែល Mourinho បាន​រៀបចំ​នៅ​ក្នុង​ការប្រកួត​នេះ​ ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី