លោក Jose Mourinho បង្ហើបប្រាប់ Liverpool អំពីវិធីបិទ Lionel Messi ឱ្យជាប់

14992
  • ពេលផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Russia Today លោក Jose Mourinho បានបង្ហើបប្រាប់ពីវិធីដែលលោក Jurgen Klopp និងក្រុមហង្សក្រហម Liverpool អាចទប់ទល់ជាមួយខ្សែប្រយុទ្ធ Lionel Messi ដែលកំពុងមានទម្រង់លេងល្អ ។ តារាបាល់ទាត់របស់ក្លឹប Barcelona រូបនេះលេងបានល្អក្នុងការប្រកួត UEFA Champions League នារដូវកាលនេះ ហើយគេរកបានគ្រាប់បាល់ ២ គ្រាប់ពេលប្រកួតជាមួយក្លឹបបិសាចក្រហម Manchester United កាលពីវគ្គ ៨ ក្រុមចុងក្រោយ ។

    អតីតអ្នកចាត់ការក្លឹបតោខៀវ Chelsea និង Manchester United រូបនេះបានស្គាល់ច្បាស់ពីទម្រង់លេងរបស់កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះ ដោយលោកក៏ធ្លាប់បានដឹកនាំការប្រកួតជាមួយក្លិប Barcelona ដែរ​ ។ គាត់មានយោបល់មួយចំនួនដែលគិតថាអាចជួយក្រុម Liverpool ឱ្យកាត់បន្ថយប្រសិទ្ធភាពរបស់ Messi បាន ។

    លោក Mourinho បាននិយាយប្រាប់សារព័ត៌មាន Russia ថា៖ ” កីឡាករ Messi លេងបានល្អនៅក្នុងរដូវកាលនេះ ហើយដោយសារក្លឹប Juventus និងកីឡាករ Cristiano Ronaldo បានធ្លាក់ចេញពីការប្រកួតនេះ ហើយគេដឹងយ៉ាងច្បាស់ថាពានរង្វាន់បាល់មាសកំពុងរង់ចាំរូបគេរួចស្រេចទៅហើយ ” ។

    អតីតអ្នកចាត់ការរបស់ Real Madrid រូបនេះបន្តថា៖ ” Messi គឺជាកីឡាករម្នាក់ដែលយើងងាយស្រួលយល់ពីគេ ប៉ុន្តែពិបាកនឹងបង្កើតទ្រុងមួយដែលអាចគ្រប់គ្រងគេបាន ព្រោះគេចេញមកពីខាងស្ដាំ ប៉ុន្តែបន្ទាប់មកគេលេងនៅកណ្ដាល ។ នេះជាស្ថានភាពមួយដែលពិបាកគ្រប់គ្រងណាស់ ។ ពេលដែលកីឡាករ Messi ទទួលបានបាល់ហើយ មួយ មួយ មួយ អ្នកឯងគឺត្រូវចប់ហើយ ។ នេះជាមូលហេតុដែលខ្ញុំមិនចូលចិត្តស្ថានភាពកីឡាករប្រជែងបាល់មួយទល់នឹងមួយជាមួយ Messi នោះទេ ។ កីឡាករ Messi គឺជាទ្រុងមួយអ្នកត្រូវបង្កើតទ្រុងមួយទៀត ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី