
គិតមកដល់ពេលនេះគឺនៅសល់ ៣ ខែគត់ស្មើនិង ៩០ថ្ងៃ ទៀតដល់ព្រឹត្តការណ៍បាល់ទាត់ពិភពលោក នៅដែនដីលោកពូទីននឹងមកដល់ ហើយក៏ជាពេលវេលាមួយដែលប្រិយមិត្តបាល់ទាត់ទូទាំងពិភពលោកយើងនេះកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសា គ្រប់បណ្តាលទ្វិបទាំងអស់ ដែលមានអ្នកទស្សនារាប់រយលាននាក់តាមកញ្ចក់ទូរទស្សន៍។
ក្រោយពីការចាប់ពូលរួចមក ក្រុមទាំង៣២ បានដឹងហើយថាក្រុមរបស់ផងខ្លួនគឺនៅក្នុងពូលណា ជាមួយប្រទេសណា ជាក្រុមខ្លាំង ឬក៏ ខ្សោយ? គ្រប់ក្រុមនៅក្នុងពូលទាំង ៨ នេះ សុទ្ធសឹងតែជាក្រុមខ្លាំងៗមិនអាចមើលរំលងបាន ពីព្រោះថាពួកគេបានឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញ ទម្រាំអាចឆ្លងមកដល់ទឹកដីដែលសំបូរដោយព្រិលទឹកកកមួយនេះ។ តោះ! នាំគ្នាវិភាគមើលថាតើ ពូលណាជាពូលមរណៈ ហើយក្រុមណាខ្លះអាចឆ្លងកាត់ការប្រកួតជម្រុះតាមពូលបាន? ដូច្នេះយើងទាំងអស់គ្នាមកមើលសមាសភាពក្រុមតាមពូលនិមួយៗដូចតទៅ៖
ពូល A៖ អេស៊ីប រុស្ស៊ី អារ៉ាប៊ីសាអូឌីត និង អ៊ុយរ៉ាហ្គាយ
ពូល B៖ អ៊ីរ៉ង់ ម៉ារ៉ុក ព័រទុយហ្គាល និង អេស្ប៉ាញ
ពូល C៖ អូស្ត្រាលី ដាណាម៉ាក បារាំង និង ប៉េរូ
ពូល D៖ អាហ្សង់ទីន ក្រូអាត អាយលែន និង នីសេរីយ៉ា
ពូល E៖ ប្រេស៊ីល កូស្តារីកា ស្វីស និង ស៊ែប
ពូល F៖ អាល្លឺម៉ង់ កូរ៉េខាងត្បូង មិចស៊ិកូ និង ស៊ុយអែត
ពូល G៖ ប៊ែលហ្ស៊ិក អង់គ្លេស ប៉ាណាម៉ា និង ទុណេស៊ី
ពូល H៖ កូឡំប៊ី ជប៉ុន ប៉ូឡូញ និង សេនីហ្គាល់
ពូលទាំង ៨នេះមើលទៅដូចជាប្រដំត្រសងគ្នា មិនមានពូលណាលើសពូលណាឡើយ ក៏ប៉ុន្តែ ពូលដែលមានក្រុមជាច្រើនចង់ជៀសមិនឲ្យជួបគឺពូលដែលមានក្រុម ប្រេស៊ីល អាល្លឺម៉ង់ អាហ្សង់ទីន បារាំង អេស្ប៉ាញ និង អង់គ្លេស ក្រុមទាំងនេះគឺជាក្រុមដែលគ្រប់គ្នា គិតថាបើអាចជៀសបានគឺត្រូវតែជៀស ពីព្រោះមិនមែនជាបច្ច័យល្អសម្រាប់ក្រុមខ្លួនឡើយ។
តើអ្នកទាំងអស់គ្នាគិតថាពូលមួយណាជាពូលមរណះនៅ World Cup ២០១៨ នៅរុស្សី ?
ដោយ៖ Dara Hunii