បើចង់ប្ដូប្រព័ន្ធរថយន្តប្រើសាំងមកប្រើហ្គាស គួរតែពិចារណាឡើងវិញបន្ទាប់ពីអានអត្ថបទនេះរួច

11330
  • រថយន្តប្រើហ្គាសមានការប្រើប្រាស់ច្រើនជាពិសេសរថយន្តដឹកទំនិញ និងរត់ឈ្នួលតាមបណ្ដាលខេត្ត ។ រថយន្តប្រើប្រព័ន្ធហ្គាសត្រូវគេមើលឃើញអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន និងមិនប៉ះពាល់ចំពោះបរិស្ថាន ប៉ុន្តែក៏ប្រឈមហានិភ័យខ្ពស់ដែលមិនត្រូវមើលរំលងផងដែរ ។

    រូបតំណាង

    អ្នកជំនាញបច្ចេកទេសរថយន្តមួយរូបបានប្រាប់ថា ហានិភ័យដែលរថយន្តប្រើហ្គាសគឺការឆាប់ឡើងកម្តៅខុសរថយន្តដែលប្រើប្រេង សាំងធម្មតា ។ ករណីផ្ទុះឆេះកើតមានជាហូហែរដូចជាការលេចធ្លាយទុយោហ្គាសដោយសារជាងមួយចំនួនខ្វះជំនាញបច្ចេកទេសដំឡើង មិនបានត្រឹមត្រូវ ។ លោកថារថយន្តដែលប្តូរប្រើហ្គាសក៏ងាយឆាប់ខូចប្រព័ន្ធសាំងដោយសារការផ្អាកដំណើរការយូរ ។ ជាមួយគ្នានេះវាក៏បាត់បង់គុណតម្លៃរថយន្តនោះដែរ ។

    រូបតំណាង

    លោកណែនាំថា អ្នកចង់ប្តូររថយន្តប្រើសាំងមកប្រើហ្គាសគួរសិក្សាពីផលលំបាកទាំងនេះ និងទៅស្វែងរកហ្គារាសដែល មានជំនាញមានការទទួលស្គាល់ដើម្បីសុវត្ថិភាពដល់អាយុជីវិត និងការធ្វើដំណើរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី