ភ្នំពេញ​ក្រោន ចុះ​កុង​ត្រា​យក​អតីត U14 ជម្រើស​ជាតិ​បារាំង កើត​នៅ​ព្រៃឈរ

18470
  • ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះកុងត្រាយកអ្នកចាំទីខ្មែរបារាំង Alexandre You ដែលមានកំណើតនៅស្រុកព្រៃឈរ និងបានទៅរស់នៅបារាំងតាំងពីអាយុ១ខួប សម្រាប់រារាំងសំណាញ់ទីខ្លួននៅរដូវកាលថ្មី។

    Alexandre You ធ្លាប់បង្ហាញខ្លួន៤លើកក្នុងក្រុមជម្រើសជាតិបារាំងអាយុក្រោម១៤ឆ្នាំ។ ក្នុងវ័យជំទង់នៅទឹកដីមហាអំណាចមួយនេះ Alexandre You បានចូលហ្វឹកហាត់ជាមួយក្រុម Toulouse Football Club ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១០ ។ ក្នុងវ័យ១៨ឆ្នាំ គេបានផ្ទេរទៅលេងឲ្យក្លឹប US Colomiers FC នៅលីគទី៤ បារាំង មុនបន្តទៅក្លឹប Toulouse Fontaines FC នៅឆ្នាំ២០១៣។

    ក្រៅពីបាល់ទាត់ អ្នកចាំទីវ័យ២៤ឆ្នាំរូបនេះ មានទេពកោសល្យពិសេសមួយទៀតគឺអាចនិយាយបាន៤ភាសាមាន ខ្មែរ, ថៃ, បារាំង និង អេស្ប៉ាញ ។

    Alexandre You នឹងក្លាយជាអ្នកចាំទីទី៣ប្រចាំក្លិបភ្នំពេញក្រោនជាមួយ គង់ ចាន់វុទ្ធី និង ស្វែង សំណាង ដែលនៅស្ទើរបទពិសោធន៍នៅឡើយ។

    ប្រភព :
    test
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី