តិចទៅដល់ ជប៉ុន និង អូស្ត្រាលី សួររករថយន្ត Highlander គេមិនស្គាល់នោះទេ ព្រោះវាមានឈ្មោះផ្សេង

7666

Highlander គឺជាម៉ូដែលរថយន្តប្រភេទ SUV ដែលចំណាស់មួយរបស់ក្រុមហ៊ុន Toyota ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០០ ។ រថយន្តនេះដែរគឺមានប្រើប្រាស់ឈ្មោះពីរផ្សេងគ្នាដោយ Highlander ជាឈ្មោះសម្រាប់ប្រើលើទីផ្សារជុំវិញពិភពលោកលើកលែងតែប្រទេសអូស្ត្រាលី និងជប៉ុនដែលរថយន្តនេះប្រើឈ្មោះថា Kluger ជំនួសវិញ ។

Highlander ស៊េរី ២០២០

ក្រុមហ៊ុន Toyota មិនអាចប្រើឈ្មោះ Highlander បាននៅក្នុងប្រទេសទាំងពីរដោយសារតែក្រុមហ៊ុន Hyundai បានចុះកម្មសិទ្ធិបញ្ញាប្រើឈ្មោះ Highlander នេះជា Option សម្រាប់រថយន្ត Terracan របស់ខ្លួនបានមុនក្រុមហ៊ុន Toyota នៅក្នុងប្រទេសទាំងពីរ ។ ឈ្មោះថ្មីនេះគឺបំបែកចេញពីពាក្យអាល្លឺម៉ង់ “Klug” ដែលមានន័យថាឆ្លាត ហើយ “Kluger” មានន័យថាអ្នកដែលឆ្លាត ៕

Highlander ដែលមានឈ្មោះ Kluger នៅប្រទេសទាំង ២
Highlander ស៊េរី ២០២០
Highlander ស៊េរី ២០០៦

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី