iPhone នៅតែជាទីពេញនិយមលើសគេ និងលក់ដាច់បំផុត នៅទឹកដីសហរដ្ឋអាមេរិក

41706
  • ទិន្នន័យថ្មីចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ CIPR បានបង្ហាញអំពីតួលេខនៃការលក់ស្មាតហ្វូនសរុបលើទីផ្សារសហរដ្ឋអាមេរិកអំឡុងត្រីមាសទីមួយ ឆ្នាំ ២០១៩ នេះ ។ ទិន្នន័យថ្មីនេះបង្ហាញថាទូរស័ព្ទ iPhone នៅតែមានទីផ្សារធំជាងក្រុមហ៊ុន Samsung, LG, Motorola និងក្រុមហ៊ុនដទៃទៀត ។

    អំឡុងត្រីមាសទីមួយដែលបញ្ចប់ត្រឹមចុងខែមីនានេះទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មានទីផ្សារចំនួន ៣៦%, ក្រុមហ៊ុន Samsung មានទីផ្សារ ៣៤%, LG និងក្រុមហ៊ុន Motorola ឈរនៅលេខ ៣ និង ៤ ជាមួយទំហំទីផ្សារ ១១% និង ១០% ។ ទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ប៉ុន្តែវានៅទាបជាងទំហំទីផ្សារកាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ។ ទំហំទីផ្សារនេះដែរអាចជាសញ្ញាវិជ្ជមានសម្រាប់ក្រុមហ៊ុន Apple លើទីផ្សារសហរដ្ឋអាមេរិក ។

    ក្រុមហ៊ុន Apple នឹងប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដើមឆ្នាំ ២០១៩ នេះនៅថ្ងៃទី ៣០ ខែមេសា ខាងមុខនេះ ។ យ៉ាងណាក្ដីក្រុមហ៊ុន Apple នឹងមិនបង្ហាញអំពីចំនួនលក់នៃផលិតផលរបស់ខ្លួននោះទេ ហេតុនេះត្រូវពឹងផ្អែកលើការប៉ាន់ស្មានរបស់អ្នកវិភាគដើម្បីដឹងអំពីចំនួនទូរស័ព្ទ iPhone ដែលលក់បានសរុបទូទាំងពិភពលោក ៕

    ដោយ៖ ស្រស់

    ប្រភព :
    9to5mac
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី