តារាចម្រៀងក្រមិចក្រមើម អ៊ីវ៉ា បង្អួតសម្រស់ដ៏គួរឱ្យស្រឡាញ់របស់ខ្លួនលើទឹកដីអង្គរ នាដំណើរលំហែរកាយ

26018
  • សព្វថ្ងៃនេះគេសង្កេតឃើញថាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ហាក់មានភាពមមាញឹកខ្លាំងស្ទើរតែដកឃ្លាមិនរួចនោះទេជាមួយនឹងការងារសិល្បៈក៏ដូចជាការងាររកស៊ីមុខជំនួញរបស់ខ្លួន ។

    ដោយឡែកស្រាប់តែគ្រាន់តែទំនេរដៃពីការងារដ៏មមាញឹករបស់ខ្លួនភ្លាមកញ្ញា អ៊ីវ៉ា ក៏បានធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួនទៅបង្អួតសម្រស់ដល់ទឹកដីអង្គរខេត្តសៀមរាបដោយរូបនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ។យ៉ាងណាមិញសម្រាប់ដំណើរកម្សាន្តនៅលើទឹកដីអង្គរម្តងនេះដែរកញ្ញា អ៊ីវ៉ា បានទទួលពាក្យសរសើរពីអ្នកគាំទ្រមិនតិចនាក់នោះទេជាមួយរូបភាពស្អាតៗដែលរូបនាងបានបង្ហោះ ។ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានសរសើរពីសម្រស់របស់នាងផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី