Mbappe និយាយមួយឃ្លានេះ អាចធ្វើឱ្យគម្រោងរបស់ Real Madrid រលាយដូចអំបិលត្រូវទឹក

17288
  • ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Kylian Mbappe បាននិយាយថា ខ្លួននឹងបន្តនៅ Paris Saint-Germain នៅរដូវកាលក្រោយ ស្របពេលរូបគេជាគោលដៅតាមទិញរបស់ក្លិប Real Madrid នៅរដូវក្ដៅនេះ ។

    កីឡាករវ័យ ២០ ឆ្នាំដែលជាសមាជិកជួយឱ្យបារាំងលើកពានរង្វាន់ FIFA World Cup បាននិយាយបែបនេះជាមួយសារព័ត៌មានបារាំងមួយបន្ទាប់ពីជួយឱ្យក្រុម PSG លើកពានក្របខ័ណ្ឌ Ligue 1 បន្ទាប់ពីបំបាក់អតីតក្លឹបរបស់ខ្លួន AS Monaco ក្នុងលទ្ធផល ៣-១ ហើយក្នុងការប្រកួតនេះរូបគេក៏រកបាន Hat-Trick ផងដែរ ។ ពេលសាកសួរពីអនាគតរបស់គេ Mbappe បានឆ្លើយយ៉ាងខ្លីថា៖ ” ខ្ញុំនឹងបន្តនៅក្លឹប PSG ” ។

    កីឡាករសញ្ជាតិបារាំងរូបនេះជាមុខសញ្ញាធំបំផុតរបស់លោក Zinedine Zidane ចាប់តាំងពីលោកត្រលប់ចូលមកដឹកនាំក្លឹប Real Madrid វិញ ។ ក្រោយពេលបញ្ចប់រដូវកាលនេះកីឡាកររបស់ក្រុម Real Madrid មួយចំនួនត្រូវបានគេដឹងថាអាចនឹងដើរចេញពីក្លឹបច្រើននាក់ផងដែរ ។ ក្រៅពី Mbappe ក៏មានតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard និងកីឡាករ Paul Pogba របស់ក្លឹប Manchester United សុទ្ធតែស្ថិតក្នុងរ៉ាដារបស់លោក Zidane ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី