
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានលើកឡើងកាលពីពេលថ្មីៗនេះថា ការឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League គឺមានភាពស្រួលជាងឈ្នះពាន ខារ៉ាបាវ ឬ League Cup ។
បុរសវ័យ ៥៩ ឆ្នាំរូបនេះបាននិយាយប្រាប់សារព័ត៌មាន Daily Mirror ថា៖ ” Premier League ពិបាកណាស់ ។ ដើម្បីឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ League Cup បាន យើងត្រូវតែលេងប៉ះនឹង Liverpool បន្ទាប់មក Tottenham Hotspur ហើយប៉ះនឹង Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ ។ វាមានភាពងាយស្រួលជាង ពេលយើងឡើងទៅដល់ វគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ” ។
ទោះជាយ៉ាងណាក៏លោក Sarri មិនបានបកស្រាយពីមូលហេតុដែលលោកបានពោលដូច្នេះឡើយ ។ ក្រៅពីនេះលោកក៏បាននិយាយថាក្នុងក្របខ័ណ្ឌ UEFA Europa League វាមិនមានភាពងាយស្រួលទេ តែមនុស្សភាគច្រើនឱ្យតម្លៃក្របខ័ណ្ឌ Champions League ជាង ។ ខណះក្លឹបតោខៀវ Chelsea នឹងត្រូវប៉ះនឹងក្លឹបខ្លាំងអាល្លឺម៉ង់ Frankfurt នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Europa League ដែលនឹងលេងក្នុងខែឧសភា ខាងមុខនេះ ៕
ដោយ៖