មេធំរបស់ Facebook លោក Mark Zuckerberg ចាយលុយអស់ជិត ២៣ លានដុល្លារ ដើម្បីការពារជីវិត

21178

ដូចជានាយកប្រតិបត្តិក្រុមហ៊ុនធំៗដទៃទៀតដែរ លោក Mark Zuckerberg បានទទួលបានប្រាក់បៀវត្សត្រឹមតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំៗ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ នាយកប្រតិបត្តិរូបនេះក៏មិនទទួលបានប្រាក់រង្វាន់ឬភាគលាភអ្វីនោះដែរ ។

យ៉ាងណាក្ដីទឹកប្រាក់ចំនួន ២២,៦ លានដុល្លារត្រូវបានចំណាយកាលពីឆ្នាំ ២០១៨ ដើម្បីការពារសុវត្ថិភាពនាយកប្រតិបត្តិវ័យ ៣៤ ឆ្នាំរូបនេះបូករួម និងថ្លៃធ្វើដំណើរផ្សេងៗផងដែរ ។ កាលពីឆ្នាំ ២០១៧ ការចំណាយលើផ្នែកនេះមានត្រឹម ៩,១ លានដុល្លារប៉ុណ្ណោះ ។

ការកើនឡើងនៃចំណាយនេះគឺដោយសារតែមានការកើនឡើងនៃការគំរាមកំហែងលើលោក Mark Zuckerberg ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Facebook ផ្ទាល់ ។ គួរឱ្យដឹងផងដែរថា នៅឆ្នាំ ២០១៩ នេះ Facebook បន្តកើនមានរឿងអាស្រូវកាន់តែច្រើន ហេតុនេះការចំណាយលើការការពារសុវត្ថិភាពលោកលោក Mark Zuckerberg អាចនឹងកើនឡើងលើសឆ្នាំ ២០១៨ ទៅទៀត ៕

ដោយ៖ បូណា

ប្រភព :
CNN
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី