
បើនិយាយពីអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី ១ ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំប្អូនប្រុស ធួន ដាណុច ដែលជាបេក្ខភាពមួយរូបមានសមត្ថភាពខ្ពស់អាចច្រៀងបានពីរសម្លេង ប្រុសនិងស្រី ហើយជាពិសេសនោះគឺប្អូនមានសម្លេងដូចតារាចម្រៀងកញ្ញា សុខពិសី និងកញ្ញា អ៊ីវ៉ា តែម្តង ។
ដោយឡែកកាលពីម្សិលមិញនេះវិញប្អូនប្រុសរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញប្អូនបង្ហោះសារយ៉ាងវែងអមជាមួយរូបថតឪពុករបស់ខ្លួនសម្រាកក្នុងមន្ទីរពេទ្យដោយបានសរសេររៀបរាប់ថា៖ “តើពួកខ្ញុំត្រូវរង់ចាំដល់ពេលណាទៀតខ្ញុំចង់បានប៉ាខ្ញុំមកផ្ទះវិញមិនចង់ឱ្យគាត់សម្រាន្តចឹងទេចង់ស្តាប់គាត់ជេទៀតរអ៊ូទៀតឆាប់ងើបមកប៉ាកូនចង់ជូនប៉ាដើលេងទៅធ្វើបុណ្យរួមគ្នានិងធ្វើរឿងល្អៗជាមួយកូនទៀត ” ។
ទោះជាយ៉ាងណាក្តីផ្អែកទៅលើសារទាំងនេះបានបង្ហាញឱ្យមហាជនដឹងថានៅពេលនេះឪពុករបស់ ដាណុច កំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យដោយមានជំងឺវីរុសក្នុងឈាមដែលទាំងនេះ គឺជាការឆ្លើយប្រាប់របស់ ដាណុច ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ។ ម៉្យាងវិញទៀតក្រោយពីឃើញបែបនេះមហាជនក៏ដូចជាអ្នកគាំទ្របានជូនពរឱ្យឪពុករបស់ប្អូនឆាប់ជាពីជំងឺនេះផងដែរ ៕
ដោយ៖ នីតា