Messi និង Mbappe កំពុងប្រជែងគ្នាដណ្ដើមយកស្បែកជើងមាស ខណះ Ronaldo ចាញ់ដាច់គេហៅលែងលឺ

19395
  • Top Scorers នៅលីគកំពូលយក្សទាំង ៥ នៅអឺរ៉ុបនារដូវកាល ២០១៨/២០១៩ បច្ចុប្បន្នកីឡាករ Lionel Messi នៅឈរលេខ ១ រកបាន ៣៣ គ្រាប់មាន ៦៦ ពិន្ទុចំណែកឯ Kylian Mbappe រកបាន ៣០ គ្រាប់មាន ៦០ ពិន្ទុ ខណៈដែល Cristaiono Ronaldo រកបាន ១៩ គ្រាប់មាន ៣៨ ពិន្ទុ ។

    សូមបញ្ជាក់ផងដែរថា ពានរង្វាន់ម្ចាស់ស្បែកជើងមាសនេះជាពានរង្វាន់ផ្តល់ជូនកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំឆ្នាំនៅលីគកំពូលទាំង ៥ នៅអឺរ៉ុប និងជាពានបុគ្គលដ៏សំខាន់មួយដែលតាំងពីរដូវកាល ២០០៧/២០០៨ កីឡាករអង់គ្លេសនិងបារាំងមិនដែលបានឡើយ មានតែកីឡាករ ២ រូបប៉ុណ្ណោះធ្លាប់ឈ្នះបានច្រើនជាងគេគឺកីឡាករ Messi ឈ្នះ ៥ ដង ឯកីឡាករ Ronaldo ឈ្នះ ៤ ដង ។ ចាំមើលតើនរណាជាម្ចាស់ស្បែកជើងមាសនៅតំបន់អឺរ៉ុបពិតប្រាកដពេលចប់រដូវកាលនេះ?

    ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករប្រជែងយកពានស្បែកជើងមាសនារដូវកាលនេះ៖

    Lionel Messi ឈ្នះស្បែកជើងមាស ៥ ដង
    Cristaiono Ronaldo ឈ្នះស្បែកជើងមាស ៤ ដង

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី