វត្តមានរបស់ Cristiano Ronaldo នៅក្នុងក្លិប Juventus បានធ្វើឱ្យ Paulo Dybala រងការឈឺចាប់

27017
  • វត្តមានរបស់កីឡាករ Cristiano Ronaldo នៅក្នុងក្លិប Juventus កំពុងតែធ្វើឱ្យតារាសញ្ជាតិអាហ្សង់ទីន Paulo Dybala មានការឈឺចាប់ នេះបើតាមការអះអាងរបស់លោក Marco Tardelli អតីតកីឡាកររបស់អ៊ីតាលី ។

    ក្នុងទីផ្សាដោះដូរកីឡាករនៅរដូវក្តៅឆ្នាំ ២០១៨ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលពីក្លឹប Real Madrid ក្នុងតម្លៃខ្លួនជាង ១១២ លានអឺរ៉ូ ។ បើទោះបីជាពួកគេបន្តឈ្នះពានរង្វាន់លីគជាលើកទី ៨ ជាប់ៗគ្នាក៏ដោយ ប៉ុន្តែក្លឹបយក្សរបស់អ៊ីតាលីមួយនេះនៅតែរងបរាជ័យក្នុងការប្រជែងយកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដ៏ដែលទោះបីមានវត្តមានបុរសដែលជោគជ័យខ្លាំងនៅក្នុងពានរង្វាន់លំដាប់ទីមួយរបស់អឺរ៉ុបនេះយ៉ាងណាក៏ដោយ ។

    Cristiano Ronaldo បានរួមចំណែកយ៉ាងសំខាន់សម្រាប់ Juventus នារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ២៦ គ្រាប់នៅក្នុងការប្រកួតទាំងអស់ និងរកបាន ១៩ គ្រាប់ រួមទាំងការបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៨ លើកផងដែរនៅក្នុងការប្រកួតក្របខ័ណ្ឌ Serie A ។ ខណះតារាឆ្នើមរបស់ក្រុមជម្រើសអាហ្សង់ទីន Dybala នារដូវកាលនេះមិនសូវបង្ហាញភាពលេចធ្លោប៉ុន្មាននោះទេ បន្ទាប់ពីការមកដល់របស់ Ronaldo ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ៥ គ្រាប់ និង Assists ចំនួន ៤ ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧ ប្រកួតក្នុងក្របខ័ណ្ឌ Serie A ។

    អតីតកីឡាករបស់ Juventus លោក Tardelli បានប្រាប់ Rai Sport ថា៖ ” ក្លឹប Juventus ចាំបាច់ត្រូវធ្វើការនៅក្នុងការគ្រប់គ្រងរបស់ក្រុម ។ Cristiano Ronaldo ប្រហែលជាលេងច្រើនណាស់នៅឆ្នាំនេះ ប៉ុន្តែគាត់គឺជាអ្នកដែលបានកំណត់នេះ (អាកប្បកិរិយារបស់ក្រុមនេះ) ។ ប្រកួតទល់នឹង Ajax (នៅក្នុងក្របខ័ណ្ឌ Champions League) គាត់អាចធ្វើបានច្រើនជាងនេះ ។ ខ្ញុំគិតថាកីឡាករមួយចំនួនផ្តល់ឱ្យ Ronaldo តិចជាងមុន ។ ពួកគេបានរងទុក្ខជាមួយគាត់ដោយមិនដឹងខ្លួន ។ Dybala គឺម្នាក់ក្នុងចំនោមពួកគេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី